កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី កម្ពុជានិងកូរ៉េខាងត្បូង និងជួយ ជម្រុញ ពាណិជ្ជកម្មទ្វេភាគី កាន់តែច្រើន

Mot Voyho, [10.09.21 10:13]

កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា សាធារណរដ្ឋកូរ៉េ នៅដើមខែតុលា ខាងមុខនេះ ជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគ ទ្វេភាគីបន្ថែមទៀត ដែលអាចជួយ ស្ដាតសេដ្ឋកិច្ច ឡើងវិញ ក្រោយវិបត្តិ ជំងឺកូវិត ១៩។

យល់តាមសេចក្តីប្រកាស ព័ត៌មាន របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ បានឲ្យដឹង កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ និងឯកឧត្តម ឆុង អើយយ៉ុង រដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល បានកត់សម្គាល់ ដោយការពេញចិត្ត យ៉ាងខ្លាំងចំពោះ ការបន្តរីកចម្រើន នៃទំនាក់ទំនង ទ្វេភាគី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដោយឆ្លុះបញ្ចាំង តាមរយៈការផ្លាស់ប្ដូរ ទស្សនកិច្ចជាន់ខ្ពស់ ជាញឹកញាប់ រវាងប្រទេសទាំងពីរ។

 

រដ្ឋមន្ត្រីទាំងពីរ ក៏មានការពេញចិត្ដ ដោយបានកត់សម្គាល់ ពីរស្ថេរភាព នៃទំហំពាណិជ្ជកម្ម ទ្វេភាគី រវាងប្រទេសទាំងពីរ និងកំណើននៃការវិនិយោគ សាធារណរដ្ឋកូរ៉េ នៅកម្ពុជា ទោះបីជាមានការ រីករាលដាល នៃជំងឺកូវិត ១៩ ក៏ដោយ។ រដ្ឋមន្ត្រីទាំងពីរ មានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា សាធារណរដ្ឋកូរ៉េ ដែលនឹងត្រូវចុះហត្ថលេខា នៅដើមខែតុលាខាងមុខនេះ និងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគ ទ្វេភាគីបន្ថែម ព្រមទាំងជួយពន្លឿន ការស្ដាសេដ្ឋកិច្ច នៃប្រទេសទាំងពីរឡើង ក្រោយពី ជំងឺកូវិត ១៩។ ឯកឧត្តម បានសង្កត់ធ្ងន់ថា កម្ពុជា ស្ញប់ស្ញែងចំពោះ កិច្ចខិតខំប្រឹងប្រែង របស់សាធារណរដ្ឋកូរ៉េ ក្នុងការពង្រីក ជំនួយអភិវឌ្ឍន៍ ក្រមគោលនយោបាយ ឆ្ពោះទៅរកទិសខាងត្បូងថ្មី បូក ដែលផ្ដោតលើវិស័យ សំខាន់ៗចំនួន ៧ ក្នុងនោះរួមមាន កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ លើវិស័យសុខាភិបាល និងវេជ្ជសាស្ត្រ។

ឯកឧត្តម ឆុង អើយយ៉ុង បានបញ្ជាក់ថា ដោយសារកម្ពុជា ជាប្រទេសមួយក្នុងចំណោម ប្រទេសដៃគូអាទិភាព ក្នុងកម្មវិធីជំនួយ អភិវឌ្ឍន៍ផ្លូវការ និងជាដៃគូស្នូល ក្នុងគោលនយោបាយឆ្ពោះទៅ រកទិសខាងត្បូងថ្មី របស់សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋកូរ៉េ នឹងបន្តជួយ និងសហការជាមួយកម្ពុជា អនុវិស័យ គ្រប់គ្រងទឹក សុខភាព សាធារៈ ការដឹកជញ្ជូន ការអប់រំ និងវិស័យចាំបាច់ ផ្សេងទៀតនៅកម្ពុជា៕ ប្រភព វទ្យុជាតិ កម្ពជា