មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល ចុះ​ប្រតិបត្តិការ​ទ្រុងទ្រាយ​ធំ ត្រួតពិនិត្យ ម៉ាស់ និង​ទឹក​អា​កុល មួយចំនួន ដែល​កំពុង​ចរាច​រលើ​​ទីផ្សារ គ្មាន​គុណភាព និង​លក់​ក្នុង​តម្លៃ​ថ្លៃ ជូន​ប្រជាពលរដ្ឋ ។​

 

​មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ចុះ​ប្រតិបត្តិ​ការឆែកឆេរ នៅតាម​ឱសថស្ថាន​នានា ចំនួន​៤​ទីតាំង រួម​មាន​នៅ​ម្តុំ​ផ្សារ​អូឡាំពិក ម្តុំ​ផ្សារ​តាប៉ាង ផ្សា​ទំនេី​ប​ម៉ា​ក្រូ និង​ផ្សារ​ទំនេី​ប​អុ​ី​អន​សែន​សុខ ដេ​ី​ម្បី​ស្វែករក​នូវ​ផលិតផល ម៉ាស់ និង​អាកុល​សម្រាប់​លាង​សំអាត​ដៃ ដែល​គ្មាន​គុណភាព និង​លក់​ក្នុង​តម្លៃ​ថ្លៃ​ជូន​ដល់​ប្រជាពលរដ្ឋ ឆ្លៀត​ឱកាស​ដែល​វីរុស កូវី​ត​១៩(COVIT19)​កំពុង​រីក​រាលដាល ។​
ប្រតិបត្តិការ​នេះ ត្រូវបានធ្វេី​ឡេីង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២០​នេះ ។​

​ក្នុងឱកាស​ចុះ​ប្រតិបត្តិ​ការត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ បាន​នាំយក​នូវ​អា​កុល និង​ម៉ាស់​មួយចំនួន មក​ធ្វេី​ការពិសោធន៍ និង​បាន​ធ្វេី​ការណែនាំ អោយ​ម្ចាស់​ទីតាំង ឱសថ​ស្ថាន រឺ​ហ្វា​ម៉ាសុី​ទាំងអស់ ចូលរួម​សហការ ជាមួយ​មន្ត្រី​ជំនាញ​តាមរយៈ​ការ​លក់​នៅ​ផលិតផល​ដែល​មាន​គុណភាព និង​មាន​យីហោ​ច្បាស់លាស់ ជាមួយ​និង​ការរក្សា​តម្លៃ​អោយបាន​សមរម្យ ដេ​ី​ម្បី​ជា​ការចូលរួមចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ ប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ នូវ​វីរុស​កូវី​ត​១៩ COVIT19 ដែល​កំពុង​រីក​រាលដាល​នៅ​កម្ពុជា ។​

​ខ្លឹមសារ​បឋម​ដោយ ឃួន សុភ័ក្ត្រ​ឧត្តម​វណ្ណៈ រូបភាព សេង ចាន់​