ឯកឧត្តម សេងឈួន និងឯកឧត្តម ងួនរតន បានអញ្ជើញចូលរួម ក្នុងពីធីបើកដំណើរការ ស្ថានីយថ្លឹងរថយន្ត អចល័ត បណ្ដោះអាសន្ន

Mot Voyho, [24.08.21 10:36]

ឯកឧត្តម សេងឈួន និងឯកឧត្តម ងួនរតន បានអញ្ជើញចូលរួម ក្នុងពីធីបើកដំណើរការ ស្ថានីយថ្លឹងរថយន្ត អចល័ត បណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ ការដឹកជញ្ជូន លើសទម្ងន់ នឹងធ្វើការប្រកាសតែងតាំង ក្រុមការងារទទួលខុសត្រូវ ស្ថាននីយភពឆ្មានេះ

ឯកឧត្តម សេងឈួន រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដឹងជាប្រធាន គណៈកម្មាធិការ សម្របសម្រួល អចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិត ដែលបានកំណត់ និងឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង បានអញ្ជើញចូលរួម ក្នុង ពិធីបើកដំណើរការ ស្ថានីយថ្លឹងរថយន្ត អចល័ត បណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការដឹកជញ្ជូន លើសទម្ងន់ នឹងធ្វើការប្រកាសតែងតាំង ក្រុមការងារទទួលខុសត្រូវ ស្ថានីយពុកឆ្មារ ស្ថិតនៅលើកំណាត់ផ្លូវជាតិ លេខ ៥ ត្រង់ចំណុចគីឡូម៉ែត្រ ២៨១+៥០០ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង ២ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី 23 ខែសីហា កន្លងទៅថ្មីៗនេះ។

ឯកឧត្តមងួនរតនៈ បានមានប្រសាសន៍ថា ដើម្បីចូលរួមអនុវត្ត ការងារនេះ ប្រកបដោយតម្លាភាព ជាក់ស្ដែងក្រុមការងារ នៃស្ថានីយថ្លឹងយានយន្ត ត្រូវតែមានភាពស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់ ពិសេសត្រូវអនុវត្ត ទៅតាមច្បាប់ ដែលបានកំណត់ ដោយមិនត្រូវគិតថា សាច់ញាតិ ឬក្រុមបក្សពួក អ្នកធ្លាប់ស្គាល់ឡើយ ជារួមគឺគ្មាន ការលើកលែង ដល់អ្នកដែលបានប្រព្រឹត្តខុស ច្បាប់ដែលបានកំណត់។ ឯកឧត្តមបានបញ្ជាក់ទៀតថា ប្រសិទ្ធភាពនៃការងារនេះ ក៏ទាមទារ ឲ្យមានការចូលរួម សហការពីគ្រប់កម្លាំង ទាំងអស់ មិនថាកម្លាំងសមត្ថកិច្ច ឬកម្លាំង កងរាជអាវុធហត្ថឡើយ គឺត្រូវមានការសហការគ្នា ទើបការអនុវត្តការងារ ថ្លឹងរថយន្ត នេះ មានប្រសិទ្ធិភាព បាន មួយកម្រិតថែមទៀត។

សូមបញ្ជាក់ផងដែរថា ស្ថានីយ ពុកឆ្មា ខេត្តបាត់ដំបង និងចាប់ផ្ដើមដំណើរការ ថ្លឹង សាកល្បង រថយន្តដឹក ជញ្ជូន ធុនធ្ងន់ទាំង អស់ ក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២១ និងអនុវត្ត វិធានការ ផាកពិន័យ ចំពោះរថយន្តដឹកជញ្ជូន ទម្ងន់កម្រិត កំណត់ តាមបទប្បញ្ញត្តិ នៃច្បាប់ជាធរមាន ចាប់ពីថ្ងៃទី៦ខែកញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ តទៅ៕ ប្រភព រដ្ឋបាលខេត្ត