គ្រោះថ្នាក់រវាងរថយន្តនិងរថយន្តពេញទំហឹងបណ្តាលអោយរបួសតៃកុងម្នាក់

Phy Sok, [30.07.21 13:20]

សមត្ថកិច្ចអោយដឹងថា រថយន្តម៉ាកកាំម៉ារីហើម បានព្រលះជាមួយរថយន្តសាំយ៉ុងសេរីទំនើប មួយគ្រឿង លើដងផ្លូវជាតិលេខ៥ ពេញទំហឹង បណ្តាលអោយខូចខាតរថយន្តសងខាង និង មានរបួសតៃកុងម្នាក់ កាលពីម៉ោង៧យប់ថ្ងៃទី២៩ខែកក្កដា ឆ្នាំ ២០២១ នៅកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង ។

លោក យុទ្ធ តុងហូ អធិការរងស្រុកសង្កែទទួលបន្ទុកផែនចរាចរណ៍អោយដឹងថារថយន្តបង្ក ហេតុ ទាំងពីរ នេះពុំមានអ្នករួមដំណើរជិះជាមួយនោះទេ គឺមានតែតៃកុងឡានម្នាក់ដូចគ្នា ដោយបើកបរ បញ្ចា្រសទិសគ្នា ក្នុងលឿនលឿនមកដល់ចំណុចកើតហេតុ ក៏បុកគ្នាពេញទំហឹងតែម្តង ។

លោកបញ្ជាក់ថាហេតុការណ៍នេះបណ្តាលអោយតៃកុងឡានម្នាក់រងរបួស ពុំមានប៉ះពាល់ដល់អ្នកធ្វើដំណើរផ្សេងទៀតនោះទេ ។

បច្ចុប្បន្ននេះក្រោយពីការចុះពិនិត្យនិងវ៉ាស់វែង សមត្ថកិច្ចជំនាញបញ្ជូនរយន្តបង្ក ហេតុទាំងពីរនេះមកអធិការ ស្រុកសង្កែ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ អត្ថបទ ភី សុខ