រដ្ឋបាល​ខេត្ត​បាត់ដំបង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ប្រជុំ​ករណី​បទល្មើស​ធនធានធម្មជាតិ​នៅ​តំបន់​ព្រៃ​លិច​ទឹក​

 

បន្ទាប់ពី​មាន​សេចក្តី​រា​ការណ៍​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​បទល្មើស​ធនធានធម្មជាតិ អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​បើក​កិច្ចប្រជុំ​មួយ​ស្តី​អំពី​ករណី​បទល្មើស​ធនធានធម្មជាតិ នៅ​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង និង​ករណី​ស្នើ​សុំ​ស្តារ​បឹង​តា​គម ដែល​ភូមិ​តា​គម ឃុំ​តា​គម ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង កាលពី​រសៀល​ថ្ងៃ​សុក្រ​ទី​១៥​ឧសភា​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ​ក្រោម​អធិបតីភាព​លោក អ៊ុយ សុធាវី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត មន្ទីរ​វប្បធម៌​ខេត្ត នាយករង​រដ្ឋបាលខេត្ត លោក​អភិបាលស្រុក​ឯក​ភ្នំ ស្រុក​មោងឫស្សី នាយក​ខ័ណ្ឌ​រដ្ឋបាលជ​ល​ផល និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​៕

@physok
​រូបភាព​រដ្ឋបាលខេត្ត​