រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំដល់មន្ទីរ កសិកម្មត្រូវ ចាត់ចែងចាក់ថ្នាំ ការពារជំងឺ ដុំពកលើស្បែកគោក្របី ជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ

Mot Voyho, [06.09.21 15:02]

ឯកឧត្តម វេងសាខុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខា ប្រមាញ់និងនេសាទ កន្លងទៅថ្មីៗនេះ បាន ណែនាំដល់មន្ទីរ កសិកម្មរាជធានីខេត្ត ត្រូវចាត់ ចែង កម្មវិធីចាក់ថ្នាំ ការពារជំងឺដុំពក លើស្បែកគោ ក្របី ជូនប្រជាពលរដ្ឋ ឱ្យទូលំទូលាយ និងគ្រប់គ្រងគ្រួសារ ដែលជាម្ចាស់សត្វគោ ក្របី ដើម្បីធានាលើកកម្ពស់ ការការពារជំងឺឆ្លង ដ៏កាចសាហាវ នេះ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ សុខភាព នៅអាយុជីវិតសត្វ ក៏ដូចជាគ្រួសារកសិករ។ ឯកឧត្តមក៏បានស្នើសុំ ឲ្យមន្ត្រីពេទ្យសត្វ ត្រូវខិតខំបន្ថែមទៀត ក្នុងការផ្សព្វផ្សាយ អំពីបញ្ហាជំងឺ វិធានការការពារ និងព្យាបាល សត្វ ពិសេសត្រូវជំរុញ លើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋ យកសត្វមកចាក់ថ្នាំ ការពារឲ្យបានទាន់ពេលវេលា នៅចូលរួម សហការជាមួយ ការិយាល័យ សុខភាព សត្វ និងផលលិតកម្មសត្វ ដើម្បីរាយការណ៍ អំពីការវិវត្តរបស់ជំងឺ ស្ថានភាពជំងឺ និងការរីករាលដាលជំងឺ មកមន្ត្រីជំនាញ ឲ្យបានទាន់ពេលវេលា។

ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់សត្វ នៅទូទាំងប្រទេស ត្រូវយកសត្វមកចាក់ថ្នាំ ឲ្យបានទាន់ពេលវេលា ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងប្រុងប្រយ័ត្នខ្ពស់បំផុត នៅវិធានការអនាម័យ និងវិធានការជីវៈ សុវត្ថិភាព តាមមានតែណែនាំ របស់មន្ត្រីជំនាញ និងហាម លែងសត្វ ទាំងសត្វជា នឹងសត្វឈឺ ឲ្យដើរស៊ីពាសវាលពាសកាល ត្រូវចិញ្ចឹមក្នុងទ្រុង ឬក្រោល ហើយត្រូវតាមដានសុខភាព សត្វឲ្យបានជាប់ជាប្រចាំ។ ជាងនេះទៀត ម្ចាស់សត្វមិនគួរ ប្រើប្រាស់ថ្នាំការពារ ឬថ្នាំព្យាបាលសត្វ ដោយពុំបានពិគ្រោះ ឬសុំយោបល់ ពីមន្ត្រីជំនាញនោះឡើយ៕ ប្រភព វិទ្យុជាតិ កម្ពុជា