ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ដឹកនាំ​ក្រុមការងារ​មន្ត្រី​ជំរឿន​ក្រុង​ស្រុក ចុះ​យុទ្ធនា​ការជួប​សម្ភាសន៍​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​

(​បាត់ដំបង​)​ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជំរឿន​ទូទៅ​ប្រជាជន​ខេត្តបាត់ដំបង បាន ដឹកនាំ​ក្រុមការងារ​មន្ត្រី​ជំរឿន​ក្រុង​ស្រុក ចុះ​យុទ្ធនា​ការជួប​សម្ភាសន៍​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង​និង​ស្រុក​ទាំង​១៣ របស់​ខេត្តបាត់ដំបង​ចាប់ពី​ម៉ោង​សូ​ន្រនា​ថ្ងៃទី​៣​ ខែ​មិនា​ នេះ​រហូតដល់​ថ្ងៃទី​១៣​ ខែ​មិនា​ឆ្នាំ​២០១៩ មាន​រយៈពេល​១១​ថ្ងៃ​ស្រប​ជាមួយគ្នា​នៃ​យុទ្ធនាការ​ជំរឿន​ទូទៅ ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​ជំរឿន​បានបញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ពី​គោលបំណង​ធ្វើការ​ជំរឿន សំខាន់​គឺ​រាប់​ប្រជាជន ប្រមូល​ទិន្នន័យ ស្ថានភាព​រស់នៅ​របស់​ប្រជាជន​ទូទៅ ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុងការ​រៀបចំ​គោលនយោបាយ ផែនការអភិវឌ្ឍន៍ ផែនការ​សកម្មភាព​នានា​របស់​រាជរដ្ឋាភិបាល ស្ថាប័ន​ជាតិ ស្ថាប័ន​ថ្នាក់ក្រោម​ជាតិ អង្គការ​ដៃគូ សំដៅ​ជំរុញ​ការអភិវឌ្ឍ់ន៍​ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ឆាប់រហ័ស ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា នូវ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ។​

អត្ថបទ៖ លោក សួស សុភ័ក្រ