ការរីកចំរើន និង តម្រូវការ​ប្រជាពលរដ្ឋ​សង្កាត់​ចំការ​សំរោង​

សង្កាត់​ចំការ​សំរោង នៃ​ក្រុង​បាត់ដំបង កំពុងមាន​ការអភិវឌ្ឍ​ន៏​ជាច្រើន​ដូចជា សេវាសាធារណៈ សេវា​ព្យាបាល​នៅ​មណ្ឌល​សុខភាព ជាពិសេស​ការធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ និង ផ្លូវ​គ្រួស​ក្រហម ប្រព័ន្ធ​លូ ប្រឡាយទឹក ជាដើម​ក្នុង​សង្កាត់ ។ ការអភិវឌ្ឍ​ន៏​ទៀតសោត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពងាយស្រួល​ជាង​មុន តែ​ក៏​នៅមាន​ភូមិ​មួយចំនួន មានការ​ខូចខាត​ផ្លូវ​នៅឡើយ​។​

ជា​ពលរដ្ឋ​មួយ រូប អាយុ​៣៨​ឆ្នាំ រស់នៅ​សង្កាត់​ចំការ​សំរោង​១ បាន​ប្រាប់ថាៈ​ផ្លូវ​ក្នុងភូមិ​មាន​ភាពលំបាក ពេល​ភ្លៀង​ម្ដងៗ​រអិល បែក​ភក់ ណាមួយ​ផ្លូវ​រួម​តូច​ផង ។ អ្នកស្រី៍ លឺ​គេ​ថា ធ្វើៗ តែ​មិនដឹង​ចាប់ផ្ដើម​ធ្វើ​ពេលណា​ទេ ។ ចំណែកឯ យុវ​ត្តី ពិសី រស់នៅ​ចំការ​សំរោង​១ ដែរ​នោះបាន​លើកឡើងថា​៖ បញ្ហា​ផ្លូវ​មុខផ្ទះ មាន​ភក់ ពិបាក​ជ្វើ​ដំណើរ​ចេញចូល ។​

ឆ្លើយតប​បញ្ហា​នេះ លោក កុក ហាន ចៅសង្កាត់​ចំការ​សំរោង នៃ​ក្រុង​បាត់ដំបង បានលើកឡើង​ក្នុង​កម្មវិធី​សន្ទនា​មតិ វិទ្យុជាតិ​ចំការចេក​ខេត្តបាត់ដំបង ថ្ងៃទី ២៨ ខែ តុលា​ឆ្នាំ​២០១៩ ថា​៖ សង្កាត់​ចំការ​សំរោង​យើង ស្ថាបនា និង​កសាង​តែ​ចំណុច​ណា​ដែលជា​ចំណុច​តម្រូវ​ការចាំបាច់​ជាមុនសិន ។ ចំពោះ​ផ្លូវ​ក្នុងភូមិ​ចំការ​សំរោង​១​នេះ សង្កាត់​យើង និង​លើក​ផែនការ​ជា​បន្ដទៀត ពីព្រោះ​ថវិកា​សង្កាត់​មានកំណត់ សម្រាប់​ការអភិវឌ្ឍ​ន៏ ។

យ៉ាងណាក៏ដោយ ទាមទា​ឲ្យ​អាជ្ញាធរ​ពាក់​ព​ន្ធ័​យកចិត្តទុកដាក់​បន្ថែម​ទៀត នៅក្នុង​សហគម​ន៏​លើ​ការស្ថាបនា​ផ្លូវ ក្នុងភូមិ​ណា ជា​តម្រូវការ​របស់​ព​ល​រដ្ឋ ដែល​កំពុង​ជួប​ការលំបាក់​នោះ​។​

អត្ថបទ៖ លោក ឈឿន ថៃកឿ