សាលារៀនមួយចំនួននៅខេត្តបាត់ដំបងដែលជាមណ្ឌលចត្តាឡីស័ក ត្រូវបានរៀបចំសម្អាត ប្រគល់អោយ លោកគ្រូអ្នកគ្រូ ចាប់ផ្តើមបង្រៀនសិស្សឡើងវិញ

កន្លងមកនេះ សាលាដែលដាក់ជាមណ្ឌលចត្តាឡីស័ក ក្រុងស្រុកក្នុងខេត្តបាត់ដំបង មួយចំនួនត្រូវបាន បានលាងសម្អាត បាញ់ថ្នាំសម្លាប់មេរោគ រួចប្រគល់ជូនលោកគ្រូអ្នកគ្រូ ឲ្យបើកដំណើរការសិក្សាឡើងវិញហើយ រួមមាន មណ្ឌលចត្តាឡីស័កក្រុងបាត់ដំបង វិទ្យាល័យព្រះមុនីវង្ស មណ្ឌលចត្តាលីស័កស្រុកថ្មគោល និងមណ្ឌល ចត្តាឡីស័ក ស្រុកសង្កែ។

ឯកឧត្តម ងួន រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំអោយរដ្ឋបាលស្រុកចំនួនបី ជាប់ព្រំដែន បន្ថែមទៀត មានស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ត្រួតពិនិត្យលលទ្ធភាព ទីតាំងសាលារៀនដែល ដាក់ជាមណ្ឌលចត្តាឡីស័ក ណាមួយច្របាច់ចូលគ្នានិងត្រូវលាងសម្អាត រួចប្រគល់ជូនលោកគ្រូអ្នកគ្រូ បើកដំណើរការសិក្សាឡើងវិញ។

គណៈអភិបាលខេត្តមានប្រសាសន៍នេះក្នុងកិច្ចប្រជុំបូកសរុប លើការងារធ្វើចត្តាឡីស័ក និងផែនការបន្ត សម្រាប់មណ្ឌលចត្តាឡីស័ក ក្នុងខេត្តបាត់ដំបង ដំបង កាលពីថ្ងៃទី 21 ខែមករាកន្លងទៅនេះ។

លោក សន ឈាង ប្រធានការិយាល័យមធ្យមសិក្សានៃមន្ទីរអប់រំខេត្តបាត់ដំបងបានអោយដឹងថា នៅស្រុកព្រំដែន ទាំងបីខាងលើនេះមានស្រុកកំរៀង ភ្នំព្រឹក និង សំពៅលូន មានសាលាចាប់ពីបឋមដល់ វិទ្យាល័យចំនួន ១០ ត្រូវបានដាក់ជាមណ្ឌលចត្តាឡីស័ក នៅឡើយ ។ប៉ុន្តែសិស្សដែលរៀននៅ សាលាទាំងអស់នេះត្រូវបានអាជ្ញាធរ និងលោកគ្រូអ្នកគ្រូ រៀបចំអោយរៀននៅតាមសហគម តាមផ្ទះប្រជាពលរដ្ឋ និង ទីតាំងដែលសប្បុរសជនផ្តល់ អោយរៀនបណ្តោះអាសន្នសិន ដើម្បីអោយដំណើរការសិក្សារបស់សិស្សចូលរៀនបានតាមកម្មវិធីសិក្សាធម្មតា។

សូមបញ្ជាក់ថាខេត្តបាត់ដំបង ក្នុងបវេសនកាលឆ្នសិក្សាថ្មី២០២០ -២០២១ នេះ សាលាដែលបើក បវេសនកាល ចូលរៀនរួមមាន សាលាបឋមសិក្សាចំនួន៦៤៩សាលា អនុវិទ្យាល័យចំនួន ៩៦ និងវិទ្យាល័យ ២៩សាលាបូក ទាំងវិទ្យាល័យអប់រំពិសេស សាលាគរថ្លង់ផងដែរ៕ អត្ថបទ ភី សុខ