ការគាំពារ និង សិទ្ធទទួលបានរបស់កុមារ

ជាការ​ពិតណាស់​កុមារ​ គឺ មាន​សិទ្ធិ​បួន​សំខាន់ៗ សិទ្ធិ​អភិវឌ្ឍន៍ សិទ្ធិ​ការពារ សិទ្ធិ​ចូលរួម និង សិទ្ធិ​រស់រាន​។ យ៉ាង​ណាប​ច្ច​ប្បន្ន​នេះ​មានការ​យកចិត្តទុកដាក់ ការជួយ​ទំនុកបម្រុង​ច្រើន​ពី​អង្គការ​ពាក់ព័ន្ធ និង​មន្ទីរ​ផ្សេងៗ​ទៀត​ដែរ​។ ដោយឡែក​ក៏​នៅមាន​កុមារ​មួយចំនួន​តូច​ដែល​មិនទាន់​បានទទួល​ការលើកកម្ពស់​នៅឡើយ ដោយមាន​ការរំលោភបំពាន​កម្លាំង​ធ្វើការ​ងារ មិនបាន​ប្រាក់កម្រៃ និង មិន​សិទ្ធិ​បញ្ចេញមតិ​យោបល់​ជាដើម​។​

កញ្ញា ម៉ា​នី បាន​និយាយថា កុមារ​ហាក់ដូចជា​មិនទាន់​បានទទួល​សិទ្ធិ​ពេញលេញ នៅឡើយ​ទេ ព្រោះថា​នៅមាន​ការប្រើ​កម្លាំង​ពលកម្ម​កុមារ​នៅក្រោម​អាយុ 18 ឆ្នាំ​នៅឡើយ​។​ កញ្ញា​សំណូមពរ​ឲ្យ​មាន​សាលារៀន មន្ទីរពេទ្យ​សម្រាប់​កុមារ​ព្រោះថា​សព្វថ្ងៃនេះ​គឺមាន​ប​ន្ទីរ​ពេទ្យ​តិច​ហើយ​កុមារ​ច្រើន ដូចនេះ​ការផ្តល់សេវា​ក៏​មិនទាន់​បានល្អ ជាពិសេស​គឺ​នៅតាម​ទីជនបទ​។​

លោកស្រី ហាង ម​ន្ថា ក្រុម​ព្រឹក្សា​ឃុំ​ អន្លង់​វិល​ មានប្រសាសន៍ថា ចំពោះ​ការងារ​លើកកម្ពស់​សិទ្ធ​កុមារ​នេះ​គឺ​យើង​តែងតែមាន​ផែនការ​បន្តបន្ទាប់​។ ការចុះ​ផ្សព្វផ្សាយ​គឺ​យើង​ប្រាប់​ពី​ចំណុច​មួយៗ​នៃ​សិទ្ធិ​ធំៗ​ទាំង​បួន​របស់​កុមារ ព្រោះ​ថាបើ​ចង់​ជួយ​លើកកម្ពស់​ដល់​ពួកគាត់​លុះត្រារ​តែ​ពួកគាត់​បាន​យល់ច្បាស់​ពីសី​ទ្ធិ​របស់គាត់​ជាមុនសិន​។​ លោកស្រី​បាន​បន្តទៀតថា សព្វថ្ងៃនេះ​យើង​កំពុងតែ​ចុះ​ស្រង់​ជួយ​ដល់​កុមារ​ដែល​ងាយ​រងគ្រោះ ដែល​មិនមាន​លទ្ធភាព​ទៅ​រៀន កុមារ​ដែល​រង​ហិង្សា គ្មាន​ទីពឹង​ជាដើម​។ ការចុះ​ជួយ​ដល​ល់​ពួកគាត់​នេះ គឺ មានការ​សហ​ការណ៍​ពី​អង្គការ​ពាក់ព័ន្ធ​នានា​ផងដែរ​។​

កុមារ​ គឺជា​ធនធាន​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន នាពេលខាងមុខ​។ ដូចនេះហើយ​ត្រូវតែមាន​ការយកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់ និង​លើកទឹកចិត្ត​ដល់​ពួកគាត់​ទាំងអស់នោះ​។ ជាមួយគ្នា​ដែល​ក៏ត្រូវ​តែមាន​ការអប់រំ​ដល់​ពួកគាត់​ឲ្យ​បាន​យល់​ពី​សិទ្ធិ​របស់គាត់​ផដែរ​។

អត្ថបទ៖ កញ្ញា ឌិន មករា