ចិន​នឹង​បញ្ជូន​សា​ធារ​ធាតុ​Detection Reagent ជំងឺ​COVID19 និង សម្ភារៈ​ជាច្រើន​ទៀត​នឹង​មកដល់​កម្ពុជា យប់​នេះ​

​តាម​វេបសាយ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន បង្ហោះ​អោយដឹងថា ៖ តាម​ការប៉ាន់ស្មាន​ទុក​មុន នា​រាត្រី​ថ្ងៃទី​១៧ ខែ​មីនា សារធាតុ​Detection Reagent​ជម្ងឺ​វីរុស​COVID-19​សម្រាប់​២០០០​នាក់ ដែល​ជា​ជំនួយ​របស់​ភាគី​ចិន​ជូន​ចំពោះ​ភាគី​កម្ពុជា​នឹង​មក​ដល់​រាជធានី​ភ្នំពេញ​តាម​ជើងហោះហើរ ហើយ​ជំនួយ​សារធាតុ​ទាំងនេះ​នឹង​ត្រូវ​បាន​ទទួល​ដោយ​ក្រសួង​សុខាភិបាល នៃ​ប្រទេស​កម្ពុជា​។​

​ប្រទេស​ចិន​នឹង​បន្ត​ផ្តល់​ជំនួយ​ជា​សម្លៀកបំពាក់​ការពារ ម៉ាស​វេជ្ជសាស្ត្រ និង​សម្ភារៈ​ផ្សេង​ទៀត​ជា​បន្តបន្ទាប់ និង​ព្រមទាំង​ខិតខំ​ផ្តល់​ជា​កម្លាំង​ជំរុញ​គាំទ្រ​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជម្ងឺ​វីរុស ជូន​ចំពោះ​ភាគី​កម្ពុជា​។​

​ភី សុខ​