សម្ដេចតេជោហ៊ុនសែន ពន្យល់ហេតុផល ដែលអនុញ្ញាតឲ្យ ជនជាតិចិន យកទៅចិញ្ចឹម នៅផ្ទះវិញ ដឹងតម្រូវឲ្យ ធ្វើតាមលក្ខខណ្ឌមួយចំនួន។

Mot Voyho, [05.07.21 10:31]

នៅវេលាម៉ោងប្រមាណ ជិត 11យប់ ថ្ងៃទី 4 ខែកក្កដា កន្លងទៅនេះ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានពន្យល់ហេតុផល ដែលអនុញ្ញាតឲ្យ ជនជាតិចិន យកសត្វតោ ទៅចិញ្ចឹមនៅផ្ទះវិញ ដឹងតម្រូវឲ្យធ្វើតាម លក្ខខណ្ឌមួយចំនួន។

សម្ដេចតេជោ បានប្រកាសយ៉ាងដូច្នេះថា ក្រោយក្តាប់បានរឿង សត្វតោ។ ល្ងាចនេះខ្ញុំបានពិភាក្សា ជាមួយរដ្ឋមន្ត្រី ក្រសួងកសិកម្ម និងបានឯកភាពគ្នា ថានឹងយ៉ាដាក់ឱ្យ ម្ចាស់យកសត្វតោទៅវាចិញ្ចឹមវិញ ក្នុងលក្ខខណ្ឌ ម្ចាស់ត្រូវធ្វើទ្រុង ឲ្យបានត្រឹមត្រូវ ដើម្បីធានា សុវត្ថិភាព ទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ អរគុណដល់បងប្អូន ជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស ដែលបានផ្ដល់យោបល់ និងអានិតដល់សត្វតោ៕៥ កក្កដា៕ ប្រភពក្រសួង ព័ត៌មាន៕