ធនាគារជីបម៉ុង ប្រគល់ថវិកាចំនួន ១០០,០០០,០០០លានរៀល ជូនដល់ មូលនិធិ គន្ធបុប្ផា

Mot Voyho, [01.09.21 09:25]

នារសៀលថ្ងៃទី 31 ខែសីហាកន្លងទៅនេះ គណៈគ្រប់គ្រងធនាគារ ជីបម៉ុង បានប្រគល់ថវិកាចំនួន ១០០,០៊០,០០០ លានរៀល ជូនមូលនិធិ គន្ធបុប្ផា ដែលថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាគ របស់សប្បុរសជន ជាច្រើនលាននាក់ តាមរយៈកម្មវិធី ធនាគារ តាមទូរស័ព្ទដៃ Chip Mong Bank App។

លោកចនប៊ែល អគ្គនាយកធនាគារ ជីបម៉ុង បានថ្លែងអំណរគុណ ដល់សប្បុរសជន ទាំងអស់ដែលបាន រួមចំណែក ក្នុងកិច្ចការមនុស្សធម៌នេះ។ លោកក៏បានសម្ដែង នៅក្តីសោមនស្សរីករាយ និងមោទនៈភាព ដែលបានសហការ ជាមួយជីបម៉ុង បានរួមចំណែកក្នុងការ ប្រមែប្រមូលថវិកា ពីសប្បុរសជន ដើម្បីជួយសម្រួលដល់ ប្រតិបត្តិការរបស់មន្ទីរ ពេទ្យគន្ធបុប្ផា ឱ្យមាននិរន្តរភាព ក៏ដូចជាបន្តបេសកកម្ម ក្នុងការជួយសង្គ្រោះ អាយុជីវិតកុមារ កម្ពុជាបន្តទៅមុខទៀត។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិ មូលនិធិ គន្ធបុប្ផាកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ធនាគារជីបម៉ុង ដែលបានផ្ដល់ការគាំទ្រ និងផ្ដួចផ្ដើមយុទ្ធនាការ នានា ពិសេសតែងតែ បរិច្ចាកផ្ទាល់ ជូនមូលនិធិគន្ធបុប្ផា មិនដែលខាននោះឡើយ។

គួរបញ្ជាក់ផងដែរថា ធនាគារជីបម៉ុង ក៏ដូចជាជីបម៉ុងគ្រុប ទាំងមូល តែងតែធ្វើគម្រោង សម្រាប់ជួយដល់ សង្គមជាច្រើន ដោយគ្រាន់តែគិតក្នុងខែសីហា ឆ្នាំ២០២១ នេះ ធនាគារជីបម៉ុង បានផ្ដល់បងអង្គុយ ចំនួន 120 ដល់ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តសៀមរាប ហើយក្នុងថ្ងៃនេះផងដែរ ភាគទុនិករ របស់ធានាគារ ជីបម៉ុង ទើបតែបានបរិច្ចាគថវិកា ចំនួន 20 ម៉ឺនដុល្លារ និងឱសថបូរាណចិន LIANHUA QINGWEN ១0000 ប្រអប់ដល់ សមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្ដេចតេជោ TYDA បន្ថែមទៀត៕ ប្រភព AKP