ប្រមុខការទូតកម្ពុជា និងបញ្ជាក់ ការប្ដេជ្ញាចិត្ត របស់កម្ពុជាចំពោះ កិច្ចសហប្រតិបត្តិការ CICA ព្រមទាំងជួយ ពង្រឹងពង្រីក បន្ថែមទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋ កាហ្សាក់ស្ថាន


តបតាមការអញ្ជើញរបស់ ឯកឧត្តម មុកតារទីឡឺបឺនឌី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ កាហ្សាក់ស្ថាន ឯកឧត្តម ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម ព្រមទាំងថ្លែង សុន្ទរកថាគន្លឹះ នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស នៃសន្និសីទស្ដីពី អន្តរកម្ម និងវិធានការ ការសាងទំនុកចិត្ត នៅអាស៊ី CICA លើកទី ៦ នៅថ្ងៃទី ១២ ខែតុលានេះ តាមប្រព័ន្ធវីដេអូ។


កិច្ចពិភាក្សា ក្រោមមូលបទ« សន្តិសុខនិងការអភិវឌ្ឍ ប្រកបដោយចីរភាព នៅអាស៊ី ក្នុងតថភាពថ្មី នៃពិភពលោក ក្រោយពីការរីករាលដាល នៃជំងឺរាតត្បាត»។ កិច្ចប្រជុំនិងផ្ដល់ឱកាស សម្រាប់អ្នកចូលរួម ទាំងអស់ផ្លាស់ប្ដូរយោបល់គ្នា អំពីការពង្រឹងបន្ថែមទៀត នៅកិច្ចសហប្រតិបត្តិការ CICA ពិសេសការស្ដារឡើងវិញ ក្រោយពីវិបត្តិជំងឺរាតត្បាត កូវិត ១៩ និងការលើកកម្ពស់ សន្តិសុខ ស្ថេរភាព និងវិបុលភាព នៅក្នុងតំបន់។

នៅក្នុងបទអន្តរាគមន៍ ឯកឧត្តមប្រាក់សុខុន និងកោតសរសើរចំពោះ ដំណើរការរបស់ កិច្ចសហប្រតិបត្តិការ CICA ក្នុងការរួមចំណែក ដល់សន្តិភាព សន្តិសុខ និងវិបុលភាព ក្នុងតំបន់។ ឯកឧត្តមនឹងលើកឡើងផងដែរ អំពីជំងឺកូវិត ១៩ និងផលប៉ះពាល់ មកលើសន្តិភាព និងវិបុលភាព របស់ពិភពលោក និងសណ្តាប់ធ្នាប់អន្តរជាតិ។ ឯកឧត្តមក៏បានចែករំលែក អនុសាសន៍ ប្រកបដោយអត្ថន័យ ទូលំទូលាយ និងប្រាកដប្រជា ដល់កិច្ចប្រជុំផងដែរ សម្រាប់ការអភិវឌ្ឍប្រកបដោយ ចីរភាព និងភាពធន់ ក្រោយពីជំងឺកូវិត ១៩។ ការអញ្ជើញចូលរួម នឹងថ្លែងសុន្ទរកថា របស់ឯកឧត្តមប្រាក់សុខុន នៅក្នុងកិច្ចប្រជុំ ក៏បានបញ្ជាក់ ពីការប្ដេជ្ញាចិត្ត របស់កម្ពុជាចំពោះ កិច្ចសហប្រតិបត្តិការ CICA ព្រមទាំងជួយពង្រឹងពង្រីក បន្ថែមនូវទំនាក់ទំនង ទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ កាហ្សាក់ស្ថាន សម្រាប់ផលប្រយោជន៍ ទៅវិញទៅមក របស់ប្រជាជន នៃប្រទេសទាំងពីរ៕ ប្រភប វិទ្យុជាតិ កម្ពុជា