ពលរដ្ឋ​ព្រួយបារម្ភ​រឿង​សាច់សត្វ​នាំចូល

​បើទោះបីជា​នៅក្នុង​ស្រុក​មាន​កន្លែង​សំលាប់សត្វ​យក​សាច់ ដូចជា​ជ្រូក គោ​ជាដើម តែ​អ្វីដែល​ពល​ដ្ឋ​មើលឃើញ​គឺ​តម្រូវ​ទទួលទាន​របស់​ពលរដ្ឋ​មិន​គ្រប់គ្រាន់​នោះទេ ដេ​ល​ជាហេតុ​ធ្វើអោយ​ការ​នាំចូល​សាច់សត្វ​ពី​ប្រទេសជិតខាង​នៅតែមាន ដែល​ធ្វើអោយ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​សុវត្ថិភាព​សុខភាព ព្រោះ​មិនមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ ។​

ពលរដ្ឋ​មួយរូប​បាន​លើកឡើងថា​៖ ខ្ញុំ​គាំទ្រ​ដែលមាន​ទីសត្តឃាត​នៅក្នុង​ស្រុក​ដើម្បី​សំលាប់សត្វ​យក​សាច់​ដើម្បី​លក់​បម្រើការ​ទទួលទាន​របស់​ពលរដ្ឋ តែ​អ្វីដែល​សំខាន់​គឺ​ការ​នាំចូល​សាច់សត្វ​ពី​ក្រៅប្រទេស​ក៏​នៅតែមាន ហើយ​យើង​មិនដឹងថា​វា​ប៉ះពាល់​គុណភាព​ដូចម្តេច​នោះទេ​។

ចំពោះ​បញ្ហា​ការ​នាំចូល​សាច់សត្វ​គ្រប់​ប្រភេទ​នេះ លោក អូន​ធី អនុប្រធាន​ការិយាល័យ​កាំកុងត្រូល​ខេត្ត​បាន​ប្រាប់​អោយដឹងថា​៖ កាំកុងត្រូល​បាន​អស់​តួនាទី​ក្នុងការ​ត្រួតពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ​តាម​ច្រកព្រំដែន​ទាំងអស់ តាំ​អ​ពីថ្ងៃ​ទី ២១ ខែកុម្ភៈ ឆ្នាំ​២០១៩ មក​ម្លេះ ។

យ៉ាងណាក៏ដោយ​គេ​សង្កេតឃើញថា កន្លែង​សំលាប់សត្វ​នៅក្នុង​ខេត្តបាត់ដំបង​យើង​មាន​ច្រើន​ពិតមែនតែ ពលរដ្ឋ​ថា​មិនអាច​បំពេញតម្រូវការ​អ្នក​ទទួលទាន​បានទេ ដូច្នេះ​ការនាំ​ចូល​ពី​ខេត្ត​ផ្សេង​ពី​ប្រទេស​ផ្សេង​នៅតែមាន ដូច្នេះ​ពលរដ្ឋ​សុំអោយ​មានការ​ត្រួតពិនិត្យ​គុណភាព​សាច់សត្វ​ទាំងនោះ​អោយ​បានល្អ​ជៀសវាង​ផលប៉ះពាល់​ដល់​សុខភាព ។​

​បទយកការណ៍៖ អ្នកនាង ឌិន មករា