ទំនិញកម្ពុជា និងស្ថិតក្នុងអត្រាពន្ធគយសូន្យ ទៅកាន់ ទីផ្សារកូរ៉េ បន្ទាប់ពីកិច្ចព្រមព្រៀង CKFTA ចូលជាធរមាន នាដើមខែក្រោយនេះ


នៅក្នុងពិធី បើកសិក្ខាសាលា ផ្សព្វផ្សាយស្ដីពី ការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា សាធារណរដ្ឋកូរ៉េ (CKFTA) សម្រាប់ការនាំចេញ គ្នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា កន្លងទៅនេះ នៅទីស្ដីការ ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ានសូរស័កិ្ត រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី កម្ពុជា កូរ៉េ នេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយ សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ច ផ្លូវរដ្ឋរបស់ឯកឧត្តម ប្រធានាធិបតី MOON jae- in នៃសាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមីនា ឆ្នាំ ២០១៩។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា កូរ៉េនេះ និងបំពេញបន្ថែមនៅ លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន កូរ៉េ ហ្នឹងគេចព្រមព្រៀង អាសិប (RCEP) ដែលមានស្រាប់។ នៅក្រោមកិច្ចព្រមព្រៀងនេះ កម្ពុជាបានបើកទីផ្សារ ប្រមាណ ៨៩% នៃបន្ទាត់ពន្ធគយសរុប នៅពេលដែលភាគី កូរ៉េ បានបើកទីផ្សារប្រមាណ ៩៥% នៃបន្ទាត់ពន្ធគយសរុប ដែលក្នុងនោះកម្ពុជា អាចនាំចេញទំនិញ ក្នុងអត្រាពន្ធគយ សូន្យ ភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀង ចូលជាធរមាន នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ ចំនួន ៩២,៣៧% នៃបន្ទាត់ពន្ធគយសរុប។ ជាមួយគ្នានេះឯកឧត្តម រដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី កម្ពុជាកូរ៉េ ដែលចូលជាធរមាន ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ និងបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងបង្កើត ការឡានុវត្តភាព នាំចេញថ្មីៗបន្ថែមទៀត។


គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង ក្នុងត្រីមាសទី ៣ កន្លងទៅ សម្រេចបានប្រមាណ ៨០០ លានដុល្លារ ពោលគឺកើនឡើងប្រមាណ ១៣% ធៀបនិងរយៈពេលដូចគ្នា ពីឆ្នាំមុន។ នេះបើយោងតាម របាយការណ៍របស់ សមាគមពាណិជ្ជកម្ម អន្តរជាតិកូរ៉េ។ ផលិតផលដែលកម្ពុជា បាននាំចេញទៅកាន់កូរ៉េខាងត្បូង រួមមាន ស្បែកជើង ផលិតផលធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់អគ្គិសនី នឹកអេឡិចត្រូនិក កៅស៊ូ ឱសថ និងផលិតផលកសិកម្ម និងនាំចូលមកវិញ នៅយានយន្ត គ្រឿងអេឡិចត្រូនិក ឧបករណ៍ផ្ទះបាយ ភេសជ្ជ ឱសថ ផលិតផលប្លាស្ទិក និងផលិតផលសម្រេចជាដើម៕
ប្រភព AKP