រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទផ្សារចំនួន២៧ទីតាំង

រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទផ្សារចំនួន២៧ទីតាំង ជាបណ្តោះអាសន្នរយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តខេត្ត ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នេះតទៅ។

សេចក្តីសម្រេចនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ក្នុងបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី Delta នៅក្នុងភមិសាស្រ្តខេត្តបាត់ដំបង ដោយសារចំនួនអ្នកវិជ្ជមានជំងឺកូវីដ១៩ មានការកើនឡើងជាបន្តបន្ទាប់ ក្នុងរយ:ពេលថ្មីៗនេះ។