ខេត្តបាត់ដំបង​​រៀបចំ​ពិធី បិទ​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ បុរាណ និង​ សម័យ ជា​សកល​លើក​ទី ៥ ឆ្នាំ ២០១៩ 

មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តបាត់ដំបង មាន​កិត្តិយស​បានរៀបចំ ពិធី​បិទ​មហោស្រព​សិល្បៈ​ជាស​កល​លើក​ទី ៥ ឆ្នាំ​២០១៩ បាន​ប្រព្រឹត្តទៅ​នៅ​សាល​តាំងពិព័រណ៍ ក្នុង​បរិវេណ​សារមន្ទីរ​ខេត្ត នៅ​ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៩ ប្រកបដោយ​ជោគជ័យ និង​ទទួលបាន​នូវ​លទ្ធផល​ល្អប្រសើរ ។​

ពិធី​នេះ​បាន​ប្រព្រឹត្តទៅ ក្រោម​ធិបតី​ភាព ឯកឧត្តម មុំ ក្រា​ត សមាជិក​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង តំណាង ឯកឧត្តម ប្រធាន ក្រុមប្រឹក្សា​ខេត្ត , ឯកឧត្តម ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្ត បាត់ដំបង​តំណាង ឯកឧត្តម អភិបាលខេត្ត បាត់ដំបង ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ សប្បុរសជន សិល្បៈករ សិល្បៈការិនី និង​ទស្សនិកជន​យ៉ាង​កុះករ ។​

 

លោក គិ​ម សោភ័ណ ប្រធានស្តីទី មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត បាន​ឲ្យ​ដឹងថា ការរៀបចំ​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សកល​លើក​ទី ៥ ឆ្នាំ​២០១៩ នេះ​មាន​បេក្ខជន បេ​ក្ខ​នារី ចូលរួម​ប្រឡង សរុប​ចំនួន ៥៦ នាក់ ក្នុងនោះ​បេ​ក្ខ​នារី មាន ២៤ នាក់ គណកម្មការ​រៀបចំម​ហោ​ស្រព​បាន​ដំណើរ​ការប្រឡង អស់​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ០១ ដល់​ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៩ ។​

មានប្រសាសន៍​សំណេះសំណាល ក្នុង​នៅ​ឱកាស​នោះ ឯកឧត្តម ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត បាត់ដំបង បាន​សម្តែង​នូវ មនោសញ្ចេតនា​ដោយ​សេចក្តី​រីករាយ​ក្រៃលែង ចំពោះ​ការរួមចំណែក​ជួយឧបត្ថម្ភ គាំទ្រ និង វត្តមាន​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ព្រមទាំង​ការរៀបចំ​កម្មវិធី មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជាស​កល ឆ្នាំ ២០១៩ ថ្នាក់​ខេត្ត នាឱកាស​នេះ​ដោយបាន​រួមចំណែក រក្សា​ការពារ នូវ​មរតក​វប្បធម៌​ជាតិ ទាំង ចម្រៀង​ខ្មែរ​បុរាណ និង​សម័យ ពី​ទស្សវត្ស​ឆ្នាំ ៥០ ដល់​ឆ្នាំ ៧០ គឺជា​ផ្នែក​មួយ​លើកស្ទួយ និង​បន្ត​ស្នាដៃ​រៀមច្បង​ដែលជា​សិល្បៈករ​សិល្បៈការ​នី ជាពិសេស សិល្បៈករ សិល្បៈការិនី កវីនិពន្ធ ដែលមាន​ដើមកំណើត នៅក្នុង​ខេត្តបាត់ដំបង​។

លោក អភិបាលរង​ខេត្ត បាន​មានប្រសាសន៍​ផ្តាំផ្ញើ ដល់​បេក្ខជន បេ​ក្ខ​នារី ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​បន្តទៀត​បើទោះបី​មាន​សម្លេង​ល្អ​ហើយ តែ​មិន​បានទទួល​ចំ​ណាត​ថ្នាក់ ត្រូវ​ចាត់ទុកជា​បទពិសោធន៍ ហើយ​ត្រូវ​ព្យាយាម​យក​ចំណុច​ខ្វះខាត​ទាំងនេះ​ដើម្បី​កែលម្អ សម្រាប់​ឱកាស​ក្រោយ ៗ​ទៀត ឯ ប្អូនៗ​ដែល​ទទួលបាន​ចំណាត់ថ្នាក់ លេខ ១ នៅលើ​វិ​សារ ទាំងពីរ ចំនួន ៤ នាក់​ក៏ត្រូវ​ត្រៀមខ្លួន​ឲ្យ​បានល្អ​ដើម្បី​ចូលរួម​ប្រកួត​ដណ្ដើម​ពានរង្វាន់ នៃ​មហោស្រព​ចម្រៀង​ខ្មែរ​ជា​សកល​លើក​ទី ៥ ឆ្នាំ ២០១៩ នៅ​រាជធានី​ភ្នំពេញ នាពេលខាងមុខ ។

​ក / បេក្ខជន បេ​ក្ខ​នារី ដែល​ល​ទទួលបាន​ចំណាត់ថ្នាក់ ផ្នែក​ចម្រៀង​សម័យ :

– លេខ ១ លោក ពេជ្រ ប៊ុនថន ទីលំនៅ ភូមិ គោក​ត្រប់ ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។​
– លេខ ១ កញ្ញា អ៊ុក សុវណ្ណ​លី ទីលំនៅ ភូមិ កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។​

ខ / ផ្នែក​ចម្រៀង​បុរាណ :

លេខ ១ លោក ប៉ាង សល់ ទីលំនៅ ភូមិ​ព្រៃទទឹង ឃុំ​បាយ​ដំរាំ ស្រុក​បាណន់ ខេត្តបាត់ដំបង ។​
លេខ ១ អ្នកនាង អ៊ិ​ត ពៅ ទីលំនៅ ភូមិគរ ឃុំ​ស្នឹង ស្រុក​បាណន់​ខេត្តបាត់ដំបង ។​

​អត្ថបទ៖ លោក សាន់ ឈង