ការលុបបំបាត់​គ្រឿងញៀន​តាម​ក្លឹប​កំសាន្ដ​នៅក្នុង​ខេត្តបាត់ដំបង


បច្ចុប្បន្ននេះ​អ្នក​ចែកចាយ និង អ្នក​សេព​គ្រឿងញៀន​ជាច្រើន​កន្លែង​ក្នុង​ក្លិប​កំសាន្ដ​នានា​ក្នុង​ខេត្តបាត់ដំបង ត្រូវបាន​សមត្ថកិច្ច​ពា​ក់ព​ន្ធ័​មាន ប៉ូលីស នឹង​កងរាជអាវុធហត្ថ​ជាដើម​ចុះ បង្ក្រាប​បានជា​ហូ​ហែរ តែ​យ៉ាងណា​ប្រជាពលរដ្ឋ​មួយចំនួន​មានការ​ព្រួយ​បារ​ម្មណ៍ ពី​ក្លឹប​កំសាន្ដ​មួយចំនួន​ដែល​អាចមាន​យុវជន​ស​ង្ងំ​សេព​គ្រឿងញៀន ។

លោក ដុំ សុ​ដឿ​ន អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ រតនៈ សង្កាត់ រតនៈ ក្រុង​បាត់ដំបង បាន​លើកឡើងថា​៖ លោក​មានការ​ព្រួយ​បារ​ម្មណ៍ ចំពោះ​ក្លឹប​កំសាន្ដ បើសិនជា​ម្ចាស់​ក្លឹប​កំសាន្ដ​មិនមាន​ការសហការ​រាយការណ៍​ទេនោះ វា​អាចជា​ឪ​កាស​បង្ក​ឲ្យ​មាន​ជួញដូរ​គ្រឿន​ញៀន និង ការប្រើប្រាស់​គ្រឿងញៀន ។​

ចំនែក កញ្ញា គឹម ហេង រស់នៅ​ក្រុង​បាត់ដំបង លើកឡើងថា​៖ នៅក្នុង​ក្លិប​មួយចំនួន អាច​និង​មានការ​ជួញដូរ​គ្រឿងញៀន ខ្លះៗ​ដែរ ។ មួយវិញទៀត កញ្ញា​ថា បើសិន​ជាមាន​អា​ជ្ងា​ធរមាន​សមត្ថកិច្ច អាច​បង្ក្រាប ឬ ឆែក​ឆែរ​ជាប្រចាំ​ជាការ​ល្អ ព្រោះ​អាចជួយ​ដល់​សង្គម​យើង និង ជួយ​ដល់​យុវជន​ដែល​កំពុងតែ​ញៀន​ថ្នាំ​ផង ។

​បញ្ហា​នេះ លោក ឆាង វណ្ណ​ឆៃ អធិការនគរបាល ក្រុង​បាត់ដំបង បាន​ប្រាប់ថា​៖ លោក​តែងតែ​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ជាប្រចាំ នៅតាម​ផ្ទះសំណាក់ ក្លឹប​កំសាន្ដ និង បាន​បញ្ជូន​ទៅកាន់​តុលាការ​តាម​នីតិវិធី​ច្បាប់ ចំនែកឯ​អ្នកញៀន​គ្រឿងញៀន យើង​បាន​បញ្ចូនទៅ​មណ្ឌល​កែប្រែ និង អប់រំ​ជាច្រើន​នាក់ ។​
​លោក​សំណូមពរ សុំ​ឲ្យ​មានការ​សហការ​ចូលរួម ពី​ម្ចាស់​ក្លឹប​កំសាន្ដ ផ្ទះសំណាក់ និង កន្លែង​ខារ៉ាអូខេ នានា ជួយផ្ដល់​ព័ត៌មាន ពី​សកម្មភាព​ណា ដែលមាន​ជួញដូរ​គ្រឿងញៀន ឬ ការប្រើប្រាស់ ដល់​អធិការនគរបាល​ក្រុង​ផង ។​

លោកវីរសេនី​យ៏​ទោ ទូច ង៉ែត នាយរង​ការិយាល័យ គ្រឿងញៀន នៃ​ស្នង​នគរបាល​ខេត្តបាត់ដំបង ៖ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម នៅពេល​ឃើញ ឬ ប្រទះ ការជួញដូរ​គ្រឿងញៀន ឬ​ការសេព​គ្រឿងញៀន​តាម​ក្លឹប​កំសាន្ដ ហាង​ខារ៉ាអូខេ ឬ ផ្ទះសំណាក់​ជាដើម ។ សូម​ផ្ដល់​ព័​ត៏​មានមក​ការិយាល័យ គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្ត​តាមរយៈ 012 99 37 63 ការផ្ដល់​ព័ត៌មាន​ត្រូវបាន​រក្សា​ការសំងាត់ ។​

យ៉ាងណាក៏ដោយ​ទាមទារ​ឲ្យ​អា​ជ្ងា​រធរ​ពាក់​ព​ន្ធ័​មាន​ប៉ូលីស កង់រាជអាវុធហត្ថ ធ្វើ​ការចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បន្ថែមទៀត ឲ្យ​ច្រើន​កន្លែង ជាពិសេស​ក្លឹប​កំសាន្ដ​មួយចំនួន​ដែល អាចជា​កន្លែង​ងាយ មានការ​ជួញដូរ និង ការប្រើប្រាស់​គ្រឿងញៀន ។​

អត្ថបទ​៖ លោក ឈឿន ថៃ​កឿ​