បង្ក្រាបសៃវៀនប្រជល់មាន់ ឃាត់អ្នកញៀនល្បែងនេះ ៨នាក់

Phy Sok, [25.08.21 16:31]

លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគបាលខេត្តបាត់ដំបង បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ល្បែងស៊ីសង ( ភ្នាល់ មាន់ជល់ ) ចំនួន ០១ ករណី និង បាន ធ្វេីការ នាំខ្លួន មនុស្ស ចំនួន ០៨ នាក់ មក កាន់ ស្នងការដ្ឋាន ។


លោក គឹមសុបានអោយដឹងថាអ្នកញៀនល្បែងទាំង៨នាក់នេះមានឈ្មោះ
ឈ្មោះ ឡុង រតនៈ ភេទប្រុស អាយុ ៤៦ ឆ្នាំ មានទីលំនៅ ភូមិ បេង ឃុំ អន្លង់ វិល ស្រុក សង្កែ ខេត្ត បាត់ដំបង ។
ឈ្មោះ ឃុំ សាវុទ្ធ ភេទប្រុស អាយុ ៤៧ ឆ្នាំ មានទីលំនៅ ភូមិ អន្លង់វិល ឃុំ អន្លង់វិល ស្រុក សង្កែ ខេត្ត បាត់ដំបង ។
ឈ្មោះ អ៊ាន នឿត ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅ ភូមិ អន្លង់វិល ឃុំ អន្លង់វិល ស្រុក សង្កែ ខេត្ត បាត់ដំបង ។
ឈ្មោះ យី ពីសី ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅ ភូមិ អន្លង់វិល ឃុំ អន្លង់វិល ស្រុក សង្កែ ខេត្ត បាត់ដំបង ។


ឈ្មោះ ខេង លាក ភេទប្រុស អាយុ ៦១ ឆ្នាំ មានទីលំនៅ ភូមិ ១៣ មករា សង្កាត់ ព្រែកព្រះស្តេច ក្រុង បាត់ដំបង ខេត្តបាត់ដំបង ។
ឈ្មោះ គឹម បាន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិ សូភី ១ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
ឈ្មោះ សេង ម៉េត ភេទប្រុស អាយុ ៦៥ ឆ្នាំ មានទីលំនៅ ភូមិ ព្រែក ក្រូច ឃុំ ព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ឈ្មោះ ជា សាវ៉ុន ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅ ភូមិ អន្លង់វិល ឃុំ អន្លង់វិល ស្រុក សង្កែ ខេត្ត បាត់ដំបង ។
ក្រោយបង្រ្កាបសមត្ថកិច្ចដកហូត វត្ថុតាង ដកហូត រួម មាន ៖
– សង្វៀន សម្រាប់ ជល់ មាន់ ចំនួន ០១
– ស៊ុម សម្រាប់ ក្រុង មាន់ ចំនួន ០២
– មាន់ជល់ ចំនួន ០២ ក្បាល
– ម៉ូតូ ចំនួន ០៩ គ្រឿង

បច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង តែ ធ្វេីការ កសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ។ភី សុខ