ច្រក​អន្តរជាតិ​ដូង ហៅ បាន​ឡែ​ម បិទ​ហើយ​

​ប្រភព​អោយដឹងថា ច្រក​អន្តរជាតិ​ដូង ហៅ បាន​ឡែ​ម ជាប់​ខេត្តបាត់ដំបង​និង​ប្រទេស​ថៃ ត្រូវបាន​បិទ​ហើយ​នា​ព្រឹក​ថ្ងៃទី​២២​ខែមីនា​នេះ ដែល​ភាគី​ថៃ​ថា​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ច្រកព្រំដែន​រវាង​ខេត្តបាត់ដំបង​និង​ប្រទេស​ថៃ បិទ​ចំនួន​៤​ហើយ ដោយ​បី​ច្រក​បិទ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ មីនា​។​

​លិខិត​ជូនដំណឹង​របស់​ភាគី​ថៃ​ដែល​បកប្រែ​ដោយ​សមត្ថ​ព្រំដែន​កម្ពុជា​បញ្ជាក់ថា​ច្រកព្រំដែន​ដែល​បិទ ក្នុងនោះ​មាន ១- ច្រក​ឆ្លងដែន បឹង​ឆ្នាំ ជាប់​ ស្រុក​កំរៀង ​(​ខេត្តបាត់ដំបង​) ជាមួយ ស្រុក​ប៉ូង​ណា​ម​រ៉​ន ​(​ខេត្ត​ចាន់​បូរី​) ២-​ច្រក​អូរ​រំដួល​(​កាប៊ីន​)​ជាប់ ​ស្រុក​ភ្នំព្រឹក​(​ខេត្តបាត់ដំបង​)​ និង ​ស្រុក​សយ​ដាវ​(​ខេត្ត​ចាន់​បូរី​)
៣ -​ច្រក អូរ​អន្លក់ ជាប់​ស្រុក​កំរៀង​(​ខេត្តបាត់ដំបង​និង​ស្រុក​សយ​ដាវ​(​ខេត្ត​ចាន់​បូរី​) ។​
​ច្រក​ខាងលើនេះ​ភាគី​ថៃ​បញ្ជាក់ថា បិទ​រហូតដល់ ជំងឺ​កូ​វីដ​១៩ មាន​សភាព​ធូរស្រាល​ឡើងវិញ ។​

​អត្ថបទ៖ ភី សុខ​