កិច្ចប្រជុំ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែសីហា

Mot Voyho, [14.09.21 15:18]

ឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង និងជាប្រធាន គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា កាលពីរសៀលថ្ងៃទី ១៣ ខែកញ្ញាកន្លងទៅនេះ តាមរយៈប្រព័ន្ធ បញ្ជូនរូបភាពនិងសំឡេង Zoom។

កិច្ចប្រជុំបាន ផ្ដោតទៅលើចំណុច ៤ រួមមាន ទីមួយ ផ្សព្វផ្សាយផែនការ ត្រៀមការពិនិត្យ បញ្ជីរឈ្មោះបោះឆ្នោត ឆ្នាំ ២០២១ ទី២ ដំណើរការនៃការបើកសាលារៀនឡើងវិញ ទី ៣ រាយការណ៍អំពីដំណើរការ ចាក់វ៉ាក់សាំង នៅតាមបណ្ដាក្រុងស្រុក និងទី ៤ មតិចូលរួម របស់សមាជិកសមាជិកា នៃអង្គប្រជុំ ដែលបានលើកឡើងអំពីបញ្ហាប្រឈមនានា មួយចំនួន ជូនឯកឧត្តម គណៈអភិបាលខេត្ត ដើម្បីរួមគ្នាដោះស្រាយ ឲ្យបានទាន់ពេលវេលា។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមងួនរតនៈ ស្នើឲ្យមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ក្រុងស្រុក បន្តរឹតបន្តឹង ទប់ស្កាត់ការពារ ការរីករាលដាល នៃជំងឺកូវិត ១៩ បន្តទៀត ដើម្បីកុំឱ្ រាលដាល នៅតាម សហគមន៍ ពិសេសរឹតបន្តឹង នៅតាមបន្ទាត់ព្រំដែន កម្ពុជាថៃ ពាក់ព័ន្ធទៅនិងពលករខ្មែរ ដែលបានវិលត្រឡប់ មកកាន់កម្ពុជាវិញ មកលេងផ្ទះ ត្រូវចាប់បញ្ជូនពលករ ឬគាត់ចូលមក ដោយខ្លួនឯងក្តី ឬចូលតាមច្រករបៀងនានា ឬច្រកអន្តរជាតិ ត្រូវត្រួតពិនិត្យមើល ពីសុខភាពរបស់ពួកគាត់។ កន្លងមក ជំនាញនានា នៃរដ្ឋបាលខេត្ត ខិតខំធ្វើបានល្អ។ ពាក់ព័ន្ធទៅនឹងការត្រៀម បើកសាលារៀនជាថ្មី ឯកឧត្តមបានបញ្ជាក់ថា ក្នុងការបើកឲ្យ ដំណើរការសាលារៀនឡើង ឆ្នាំ ២០២១ នេះ គឺជាជំហានទី 1 ឲ្យសិស្សចូលរៀនវិញ ក្នុងជំហានដំបូងគឺ បើកឲ្យសិស្សតែថ្នាក់ទី ៩ និងទី ១២ ថ្នាក់ វិទ្យាល័យ ម្យ៉ាងទៀតជាថ្នាក់កម្រិត ដែលត្រូវប្រឡងផង ដោយយកតែតំបន់ មានហានិភ័យទាប ដោយមានកិច្ចសហការ ត្រួតពិនិត្យមុន ជាមួយមន្ត្រីជំនាញ នៃមន្ទីរសុខាភិបាល រដ្ឋបាលខេត្ត ហើយសិស្សទាំងនោះ ត្រូវបានចាក់វ៉ាក់សាំងរួច ហើយផងដែរ ដោយគោរពតាម វិធានណែនាំ របស់ក្រសួងសុខាភិបាល ៣កុំ និង ៣ការពារ ឲ្យបានជាប់ជាប្រចាំ៕ ប្រភព រដ្ឋបាលខេត្ត