ការអភិរក្ស​ធនធាន​ជលផល​របស់​សហគម​ន៍​នេសាទ​

ការអភិរក្ស និង ​អភិវឌ្ឍន៍ ធនធាន​ជលផល គឺជា​កត្តា​សំខាន់​ណាស់ សម្រាប់ ជីវភាព​របស់​ប្រជាពលរដ្ឋ និង​មនុស្ស​ទូទៅ​។ ពិសេស​អ្នក​ប្រកប​រប​នេសាទ ជា​លក្ខណៈ​គ្រួសារ ។ ក្នុងនោះ​ស​ង្គេ​ត​ឃើញ​មាន សហគមន៍​នេសាទ ជាច្រើន ដែលជា​អ្នកការពារ ថែរក្សា ធនធាន​ជលផល ក្នុង​តំបន់​របសខ្លួន ។ ខណៈ​ធនធាន​ទាំងនោះ តែងតែ​រង​បាត់បង់ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយសារ​កត្តា​មនុស្ស ប្រើ​ឧបករណ៍​ខុសច្បាប់ និង​បំផ្លាញ​ព្រៃ​លិច​ទឹកជា​ដើម ។ ទោះ​យ៉ាងនេះ​ក្តី គេ​សង្កេតឃើញ​មាន សហគមន៍​ខ្លះ​បាន អភិរក្ស និង​អភិវឌ្ឍន៍ សហគមន៍​នេសាទ របស់ខ្លួន ដោយ​ថែរក្សា ត្រី​មេ​ពូជ​សម្រាប់​ពង​កូន ក្នុង​សហគមន៍​បានល្អ​ប្រសើរ ។

លោក ហោ សំអាត អនុប្រធាន​សហគមន៍​ស្តី​ក្រោមរ​ហា សួង បានបង្ហាញ​ពី​ការងារ របស់​សហគមន៍​នេសាទ បច្ចុប្បន្ននេះ គឺ​ទទួលជោគជ័យ​ច្រើន ដោយ​ថែរក្សា​មេ​ពូជ​ត្រី ជាច្រើន​តោន ដោយ​មិនមាន​ការបំផ្លាញ​ពី​នោះឡើយ​។ លើសពីនេះ លោក​ថា ការអភិរក្ស ត្រូវតែ ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន បាន​យល់ដឹង ពី​ផលប្រយោជន៍ រួម ហើយ​មានការ​ចូលរួម​ផងដែរ ។

ប៉ុន្តែ​ក៏មាន​សហគមន៍​នេសាទ​ខ្លះទៀត កំពុង​ជួប​បញ្ហា​ប្រឈម​ដូចជា​ការ​រុករាន​ដី​យក ធ្វើ​កម្ម​សិទ្ធ បឹង​អភិរក្ស​ពូជ​ត្រី​រាក់ និង​បទល្មើស​ជាដើម ។ នេះ​បើតាម លោក ឆោម ឆាយ សហ​មា​ជិ​ក សហគមន៍​នេសាទ​បឹង​ទឹម ឃុំ​ តា​ប៉ុន ។

ទោះយ៉ាងណា ចំពោះ​ការងារ​អភិរក្ស​ធនធាន​ជលផល គឺមាន​លំបាក ទាលតែ​មានការ​ស្ម​គ្រ​ចិត្ត ទាំង​ថវិការ​នឹង សំភារៈ ទើប​ទទួលបាន​ជោគជ័យ ។ លើសពីនេះ​ក៏មាន​ការសហការ​គាំទ្រ ពី​អាជ្ញាធរ មន្ត្រី​ជំនាញ ដើម្បី​រក្សា​ធនធាន​ជលផល មិនឱ្យ​បាត់បង់ ។​
​អត្ត​បទ​៖ ញ៉ែម ចាន់​