ថ្នាក់ដឹកនាំខេត្តចុះពិនិត្តមើលការស្ថាបនាច្រាំងស្ទឹងសង្កែ ដែលរងគ្រោះដោយទឹកជំនន់កន្លងមក

ឯកឧត្តមងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នឹងមន្រ្តីក្រោមឱវាទបានចុះពិនិត្យចុះពិនិត្យការជួសជុលច្រាំងស្ទឹងសង្កែ នៅមុខវត្តសង្កែ នាល្ងាចថ្ងៃទី២១ ខែ មករា ឆ្នាំ ២០២១ ដែលរងគ្រោះដោយទឹកជំនន់នាកន្លងមក ។


ការចុះត្រួតពិនិត្យស្ថានភាពច្រាំងស្ទឹងសង្កែនិងពិនិត្យមើលការជួសជុលនិងស្ថាបនាច្រាំងស្ទឹងនេះ បន្ទាប់ពីរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នាពេលនាកន្លងមក ដែលធ្វើអោយបាក់ស្រុតច្រាំងស្ទឹងជាច្រើនកន្លែងក្នុងក្រុងបាត់ដំបង ។


ចុះពិនិត្យនេះ មានមានការចូលរួមពីលោកអភិបាលក្រុង លោកនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តផងដែរ ៕