ភរិយាលោកអភិបាលខេត្តបាត់ដំបងអញ្ជើញសំណេះសំណាលលើកទឹកចិត្តនិងឧបត្ថម្ភ

Phy Sok, [20.07.21 15:45]

ភរិយាលោកអភិបាលខេត្តបាត់ដំបងអញ្ជើញសំណេះសំណាលលើកទឹកចិត្តនិងឧបត្ថម្ភភេសជ្ជដល់យុវជនស្ម័គ្រចិត្តស.ស.យ.ក.ក្រុងបាត់ដំបង និងក្រុមការងារ ក្នុងមណ្ឌលចាក់វ៉ាក់សាំងអនុវិទ្យាល័យសោហឺ

បាត់ដំបងះលោកលាង វាសនាអភិបាលក្រុងបាត់ដំបងបានបញ្ជាក់ថាកាលពីថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២១លោកជំទាវហុង ផានី ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានអញ្ជើញចុះសំណេះសំណាលលើកទឹកចិត្តនិងជួយឧបត្ថម្ភភេសជ្ជ:មួយចំនួនដល់ក្រុមយុវជនស្ម័គ្រចិត្តស.ស.យ.ក.ក្រុងបាត់ដំបង និងក្រុមការងារ ដែលកំពុងបំពេញភារកិច្ចយ៉ាងមមាញឹកជួយដល់ក្រុមគ្រូពេទ្យដែលកំពុងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ស្វាយទាំងមូលក្នុងមណ្ឌលអនុវិទ្យាល័យសោហឺស្ថិតក្នុងភូមិព្រែមហាទេពសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។

ក្នុងឪកាសចុះសំណេញដំណាលនេះលោកជំទាវបានធ្វើការអំពាវនាវសុំឲនយប្រជាពលរដ្ឋរួមទាំងព្រះសង្ឃត្រូវគោរពតាមអនុសាសន៍របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជាហ៊ុន សែនជាប្រមុខនិងតាមការអំពាវនាវរបស់ក្រសួងសុខាភិបាលត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ ៣កុំនិង៣ការពារ និងជួយផ្សព្វផ្សាយជូនដល់បងប្អូនដែលរស់នៅអចិន្ត្រៃយ៍ក្នុងក្រុងបាត់ដំបង ដែលមិនទាន់បានចាក់វ៉ាក់សាំង សូមអញ្ជើញមកចាក់ឲ្យបានគ្រប់ៗគ្នាតាមមណ្ឌលទាំង៨ដែលក្រុងបាត់ដំ
បងបានចាត់ចែងរួចហើយ៕