សពបុរសម្នាក់ត្រូវបានប្រទះឃើញនៅគម្ពោតព្រៃសភាពហើមស្អុយ សមត្ថកិច្ចសន្និដ្ឋានជាករណីឃាតកម្ម

Phy Sok, [31.08.21 15:04]

ប្រជាពលរដ្ឋ ប្រទះឃើញសពបុរសម្នាក់ ហើមស្អុយទៅហើយ នៅក្នុងគម្ពោតព្រៃមួយកន្លែង ចម្ងាយ ១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិ បាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ នាព្រឹកថ្ងៃទី ៣១ខែសីហា ។

សមត្ថកិច្ចអោយដឹងថាជនរងគ្រោះត្រូវបានគេស្គាល់ថាមានឈ្មោះ យ៉ង សារ៉ាត ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិភ្នាស ឃុំដូនបា ស្រុកគាស់ក្រឡ មានជំងឺសសៃប្រសាទជាប់ខ្លួនផង ។

សមត្ថកិច្ចបានអោយដឹងថា ក្រោយការពិនិត្យធ្វើកោសល្យវិច្ឆ័យក្រុមនគរបាលជំនាញបានរកឃើញស្លាកស្នាមមួយចំនួនដែលវាយដោយវត្ថុរឹងត្រូវផ្ទៃមុខខាងឆ្វេង និងផុងលលាក្បាលផ្នែកខាងក្រោយចំហៀងខាងស្តាំ ។

បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត វែកមុខជនដៃដល់ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់នៅឡើយ ៕