រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យស្រាវជ្រាវបន្ទាន់ លើករណី ឧត្តមសេនីយ៍ម្នាក់ ជាប់ពាក់ព័ន្ធនឹងការ យកថវិកាក្នុងមួយឃុំ ចំនួន ១ លានរៀល

បន្ទាប់ពីមានការផ្សព្វផ្សាយ ព័ត៌មានតាមបណ្ដាញ សង្គមជុំវិញ ករណីឧត្តម សេនីយ៍ត្រី ម្នាក់នៅអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការយកថវិកា ក្នុងមួយឃុំចំនួន ១ លានរៀល ពីឃុំចំនួន ១០ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ ដល់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អង្កេតស្រាវជ្រាវជាបន្ទាន់

នេះបើយោងតាម ប្រភពព័ត៌មាន ក្នុងគេហទំព័រ facebook ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៤នេះ។

ក្នុងនោះឯកឧត្តម អគ្គាធិការ បានចាត់ក្រុមការងារ កោះអញ្ជើញលោកឧត្តមមេសនីយ៍ត្រី កែវសារ៉ាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ មកបំភ្លឺ នៅអគ្គារធិការដ្ឋាន នាព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ នេះ។

លោកឧត្តមសេនីយ៍ត្រី កែវសារ៉ាវុធ ទទួលស្គាល់ករណីនេះ ថាពិតជាបាន ដឹកនាំក្រុមការងារប្រាំពីររូប ធ្វើសវនកម្ម នៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៤ ដោយប្រើមធ្យោបាយ ធ្វើដំណើររថយន្តផ្ទាល់ខ្លួន ចំនួន ២ គ្រឿង និងទើបតែធ្វើ សវនកម្ម បានចំនួន ៤ ស្រុកប៉ុណ្ណោះ។ ជាមួយគ្នានេះក្រសួងមហាផ្ទៃ និងពិនិត្យលើករណីនេះ បន្ថែមទៀត ដោយយោងលើភាពជាក់ស្ដែង និងដោយផ្អែកលូវិន័យ កងកម្លាំង នគរបាលជាតិកម្ពុជា៕ ប្រភព APP