មូលដ្ឋាន​នៃ​ការផ្តល់​ប្រឹក្សា​យោបល់​ដល់​ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​


ពេល​មាន​ហិង្សា​ក្នុង​គ្រួសារ​ឡើង​កើតឡើង ការផ្ដល់​ប្រឹក្សា​ល​យោបល់ នៅ​មូលដ្ឋាន​ជា​រឿង​សំខាន់ ចំពោះ​ស្ដ្រី​រង់​គ្រោះ​។ អា​ជ្ងា​ធរ​សាធារណៈ​នៅ​មូលដ្ឋាន ត្រូវ ជួយ​ប្រឹក្សា​យោបល់​ដោយ គ្មាន​ការស្ដីបន្ទោស រក្សា​ការសម្ងាត់​នៃ​ព័ត៌មាន និង​អព្យាក្រឹតភាព​នៃ​អ្នកផ្តល់​សេវា​ក្នុង​ការបង្កើត​ការទុកចិត្ត​ពី​ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ ជាដើម​។​

ជា​និស្សិត​មួយរូប ម៉ា ណា រស់នៅ​សង្កាត់​ព្រែក​ព្រះស្ដេច​បាន​ប្រាបថា​៖ ស្ដ្រី​ដែលមាន​ហិង្សា កើតឡើង ហើយ​ទៅ​ប្រឹក្សា​យោបល់​នោះ​គាត់​តែង​រំពឹងថា អា​ជ្ងា​ធរ​អាចជួយ​ដោះស្រាយ បញ្ហា​គាត់​បាន​ដោយ​អាច​ពន្យល់​ពី​ផ្លូវច្បាប់​ស​ម្រួ​ប​សម្រួល និង ណែ​នាំំ​អប់រំ​បុរស​អ្នក​ប្រើ​ហិង្សា​និង​មិន​ស្ដីបន្ទោស​ស្ដ្រី​រង់​គ្រោះ​។

កញ្ញា​បាន​បន្ដថា ៖​បើសិនជា​ទៅ​ប្រឹក្សា​យោ​ប់​ហើយ អាជ្ញាធរ​សាធារណៈ​មួយចំនួន មានការ​ស្ដីបន្ទោស បន្ថែមទៀត​នោះ ស្ដ្រី​រង់​គ្រោះ នៅពេល​មាន​ហិង្សា​លើក​ក្រោយ​ទៀត កើតឡើង ប្រហែលជា​ស្ដ្រី​រង់​គ្រោះ​គាត​មិន​ទៅ​ប្រឹក្សា​យោបល់​បន្ដទៀត​ទេ ដោយសារ​មិនមាន​ជឿជាក់ និង​ខ្វះ​ទំនុកចិត្ត​ជាដើម​។

បញ្ហា​នេះ​លោកស្រី អ៊ី គីម ស្រ៊ា​ន គណៈកម្មការ​ទទួលបន្ទុក​កិច្ចការ​ស្ដ្រី​និង​កុមារ នៃ​សង្កាត់​ព្រែក​ព្រះស្ដេច​បាន​មាន​ប្រសា​ស​ន៏​ថា​៖ លោកស្រី​តែង ជួយ​ប្រឹក្សា​យោបល់ និង​ជួយ ស​ម្រួ​ប​សម្រួល ឲ្យ​ស្ដ្រី​មាន​ភាពជឿជាក់ មាន​ទំនុកចិត្ត ។ សង្កាត់​ក៏​មិនដែល ស្ដីបន្ទោស​លើ​ស្ដ្រី​រង់​គ្រោះ​ក្នុង​ប្រឹក្សា​យោបល់​នោះទេ យើង​តែង​អប់រំ​ទាំងសងខាង ដើម្បី​ឲ្យ​អ្នក​ប្រើ​ហិង្សា​យល់ និង​ធ្វើ​កិច្ច​ស​ន្យ​ជាដើម​។​

អាជ្ញាធរ​មូលដ្ឋាន​ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​, ស្តាប់​ស្ត្រី​រងគ្រោះ និង​បង្ហាញ​ពី​អាកប្បកិរិយា​គាំទ្រ​ជាជាង​ស្តីបន្ទោស ដើម្បី​ឲ្យ​មាន​ភាពជឿជាក់​លើ​មន្ដ្រី សាធារណៈ​ក្នុងការ​ប្រឹក្សា​យោបល់​នៅ​មូលដ្ឋាន​ជាដើ់ម​។​

អត្ថបទ៖ កញ្ញា ម៉ន ឆវ័ន្ត