តួលេខ​ត្រឹម​ព្រឹក​នេះ​ករណី​ឆ្លង COVID-19 លើ​លោក​កើន​ដល់​ជិត​២.២​លាន​នាក់​, ស្លាប់​ជាង​១៤​ម៉ឺន​នាក់​

​ករណី​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើនឡើង​រហូត​ដល់ ២,១៨២,០៨៤​ករណី ក្នុង​នោះ​ស្លាប់ ១៤៥,៥១៦​នាក់ និង​ជា​សះស្បើយ​ឡើងវិញ​ជិត ៥៤៧,២០៧​នាក់ នៅ​តាម​ប្រទេស​-​ដែន​ដី​សរុប​ចំនួន ២១០ ទូ​ទាំង​ភពផែនដី​។​

​យោង​តាម​ទិន្នន័យ​ពី​គេហទំព័រ worldometer ព្រឹក​ថ្ងៃ​សុក្រ ទី​១៧ ខែ​មេសា ឆ្នាំ​២០២០ នេះ​បន្ថែម​អោយដឹង​ទៀត​ថា​ក្នុង​នោះ​មាន​ប្រទេស​៦ ឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ច្រើនជាងគេ ។​

​ក្នុងនោះ សហរដ្ឋ​អាមេរិក​មាន​អ្នក​ឆ្លង​សរុប ៦៧៧,៥៧០​ករណី ក្នុង​នោះ​ស្លាប់ ៣៤,៦១៧​នាក់ ,​ប្រទេស​អេ​ស្ប៉ាញ​មាន​អ្នកឆ្លង​សរុប ១៨៤,៩៤៨​ករណី ក្នុង​នោះ​ស្លាប់ ១៩,៣១៥​នាក់ ,​ប្រទេស​អ៉ីតាលី​
​មាន​អ្នក​ឆ្លង​សរុប ១៦៨,៩៤១​ករណី ក្នុង​នោះ​ស្លាប់​២២,១៧០​នាក់ ,
​ប្រទេស​បារាំង​មាន​អ្នក​ឆ្លង​សរុប ១៦៥,០២៧​នាក់ ក្នុង​នោះ​ស្លាប់ ១៧,៩២០​នាក់ ,​ប្រទស​អាល្លឺម៉ង់​មាន​អ្នកឆ្លង​សរុប ១៣៧,៦៩៨​នាក់ ក្នុង​នោះ​ស្លាប់ ៤,០៥២​នាក់ ,​និង​ចក្រភព​អង់គ្លេស​មាន​អ្នក​ឆ្លង​សរុប ១០៣,០៩៣​ករណី ក្នុង​នោះ​ស្លាប់ ១៣,៧២៩​នាក់ ៕
@physok​