ថ្ងៃ​នេះ​ក្រសួង​ប្រកាសថា អ្នកជំងឺ​កូវី​ដ​១៩ បាន​ជាសះស្បើយ​រហូតដល់​៩​នាក់ ខណៈ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​តែ​ម្នាក់​

​ក្រសួង​សុខាភិបាល​បាន​ចេញ​ប្រកាស​ថា អ្នកជំងឺ​កូវី​ដ​១៩ បាន​ជាសះស្បើយ​រហូតដល់​៩​នាក់ ធ្វើឲ្យ​ចំនួន​អ្ន​កជាកើនឡើង​រហូតដល់​៣៤​នាក់ ខណៈ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​តែ​ម្នាក់​ប៉ុណ្ណោះ​នៅ​ថ្ងៃទី​២​ខែ​មេសា​នេះ​។​

​ចំណែក​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ​ធ្លាក់ចុះ​មក​ត្រឹម​ចំនួន​៧៦​នាក់ នៃ​អ្នក​ឆ្លង​សរុប​១១០​នាក់ ។​

​ករណី​ជា​សះស្បើយ​ចំនួន​០៩​នាក់​ថ្មី​នេះ មាន​ជនជាតិ​ខ្មែរ​១​នាក់ អាយុ​៤០​ឆ្នាំ នៅ​ខេត្ត​សៀមរាប ជនជាតិ​ប៊ែលហ្សិក​១​នាក់ អាយុ​៣៣​ឆ្នាំ នៅ​រាជ​ភ្នំពេញ និង​ជនជាតិ​បារាំង​៧​នាក់ នៅ​ខេត្ត​ព្រះសីហនុ​។​

​ដោយឡែក​ករណី​រកឃើញ​អ្នកជំងឺ​កូវី​ដ​ថ្មី​១​ករណី​នេះ​វិញ គឺ​ឆ្លង​នៅលើ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ (​រស់នៅ​សណ្ឋាការ​មួយ​ក្នុង​ខេត្តព្រះសីហនុ​)​។ បុរស​រូប​នេះ​ជា​អ្នកគ្រប់គ្រង និង​ធ្វើ​បដិសណ្ឋារកិច្ច​ដោយ​ផ្ទាល់ និង​ប៉ះពាល់​ជាមួយនឹង​ភ្ញៀវទេសចរ​បារាំង​ទាំងអស់ ដែល​រកឃើញ​មាន​ផ្ទុ​កកូ​វីដ​១៩ នៅ​ខេត្ត​ព្រះសីហនុ​កន្លងមក​៕
​ភី សុខ​