​ព្រឹក​នេះ​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩​ចំនួន​៥​នាក់​ថ្មី​ទៀត ដែល​សុទ្ធសឹង​ជា​ករណី​នាំចូល​

ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ថ្មី​០៥​នាក់​បន្ថែមទៀត ដែល​សុទ្ធសឹង​ជា​ករណី​នាំចូល ក្នុងនោះ​មាន​ម្នាក់​ជា​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី និង​៤​នាក់​ទៀត​ជា​បុរស​ជនជាតិ​ខ្មែរ ដែល​ត្រឡប់​មកពី​ប្រទេស​ប៉ា​គី​ស្ថាន​។​

​អ្នកជំងឺ​ទាំង​ប្រាំ​នាក់​បាន​ដាក់​សម្រាក​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ ។​
​ដោយឡែក​អ្នកដំណើរ​តាមជេ​ី​ង​យន្តហោះ​ជាមួយ​អ្នកជំងឺ​ទាំង​ប្រាំ​នាក់​ខាង​លេីចំនួន ២៣៦​នាក់ ដែល​មាន​លទ្ធផល​តេស្ត អវិជ្ជមាន វីរុស​កូវី​ដ​-១៩ ត្រូវបាន​ដាក់​ឱ្យ​ធ្វើ​ចត្តា​ឡី​ស័ក ចំនួន​១៤​ថ្ងៃ នៅ​
​រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​០៧៖០០​ព្រឹក ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២០ នៅ​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ សរុប​២៣៩​នាក់ ក្នុង​នោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន​១៦៤​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ មាន​ចំនួន​សរុប​៧៣​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដោយ​ឡែក​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា មាន​២​នាក់​៕​ដោយ​ភី​សុខ​