ក្រសួងសុខាភិបាលបានបញ្ជាក់ថា វិរុស កូវិត 19 បំប្លែងថ្មីប្រភេទ ដែលតា មិនចម្លង តាមខ្យល់ អា កាសនោះឡើយ

Mot Voyho, [04.08.21 09:44]

មន្ត្រីជាន់ខ្ពស់ ក្រសួងសុខាភិបាល បានបញ្ជាក់ កាលពីពេលកន្លងទៅថ្មីថ្មីនេះថា វិរស់បំប្លែងថ្មី ប្រភេទ ដែលតា គឺមិនឆ្លងតាមខ្យល់ អាកាសនោះឡើយ ទោះបីជាលទ្ធភាព វិរុសនេះ ឆ្លងលឿនក៏ដោយ។

ក្នុងឱកាសប្រគល់ រថយន្តសម្រាប់ដឹកវ៉ាក់សាំង ចំនួន 13 គ្រឿងបន្ថែមទៀត ដល់មន្ទីរសុខាភិបាល រាជធានីខេត្ត លោកជំទាវ វេជ្ជបណ្ឌិត ឱវណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឲ្យដឹងថា ទោះបីជាវិរុស បំប្លែងថ្មី ដែលតា មានលទ្ធភាពឆ្លងលឿន ទៅកាន់បុគ្គលផ្សេងៗទៀត ក៏ពិតមែន ប៉ុន្តែសុភាព នៃការឆ្លង ក៏មិនខុសពី វិរុសប្រភេទ ផ្សេងឡើយ ព្រោះគ្រប់ប្រភេទ វិរុស កូវិត 19 ទាំងអស់ គឺឆ្លងតាម ដំណក់ទឹកមាត់ ដែលខ្ទាតចេញ ពីមាត់អ្នក ដែលផ្ទុកមេរោគ នេះ។ ហេតុនេះ លោកជំទាវ បានច្រានចោលទាំងស្រុង ចំពោះការចែកចាយថា វិរុសកូវិត 19 ប្រភេទ ដែលតា ឆ្លងតាមខ្យល់អាកាស។

លោកជំទាវបានឲ្យដឹងទៀតថា ដំណក់ទឹកមាត់តូចៗ ដែលបានធ្លាក់ចេញ ពីមាត់ អ្នកផ្ទុកវីរុស covit-19 នោះ អាចខ្ទាតទៅមនុស្ស មួយទៀតក្នុង ចម្ងាយ ប្រមាណជាមួយម៉ែត្រ នោះ លទ្ធភាពរបស់ វិរុសនេះ និងអាចចម្លងទៅមនុស្ស ផ្សេងទៀតបានយ៉ាងលឿន ពិសេសពពួកបំប្លែងថ្មី ដែលតា នេះតែម្ដង។ ដំណក់ទឹកមាត់តូច មែនពិត ដែលយើងមើលមិនឃើញ វាអាចនៅក្នុង លំហមិនមែន នៅក្នុងខ្យល់ទេ។ វានៅក្នុងលំហ ដោយសារតែវាស្រាល ពេលវាធ្លាក់ទៅក្រោមភ្លាម អញ្ចឹងនៅក្នុងលំហមួយរយៈ ហើយការដែល វានៅ ក្នុងលំហបាននេះ ឯង គេតែងនិយាយថា ឲ្យយើងបើកឲ្យមានខ្យល់ ចេញចូល ពីព្រោះកាលណាយើង បិទជាទៅ អាហ្នឹងវានៅវិលវល់ ក្នុងបន្ទប់នេះឯង ប្រសិនបើយើងដើរចូល ទៅ ហើយយើងអត់ពាក់ម៉ាសទៀត ហើយយើងដកដង្ហើម អញ្ចឹងមានន័យថាយើង ដកដង្ហើម ទៅគឺស្រូបយក អាហ្នឹហើយ។ មិនមែនជាប្រភេទ វិរុស ដែលវានៅលើខ្យល់ ខាងក្រៅនោះ ទេ ដូចនេះសូមកុំយល់ច្រឡំឲ្យសោះ។

ហើយកន្លែងហ្នឹងឯង បានជាវិធានការ តែងតែដាក់ចេញថា សូមកុំនៅកន្លែង ដែលបិទជិត ហើយកុំទៅកន្លែងណា ដែលមានមនុស្សច្រើន ព្រោះកន្លែងដែលមានមនុស្សច្រើន វាមិនមានគម្លាត សុវត្ថិភាពនោះទេ នៅពេលណាយើងចង់ ច្រៀងឬនិយាយគ្នាលេង ហើយអត់បានពាក់ម៉ាស់ ទៀត ហើយនៅពេលណាដែលប៉ះ យើងចង់មិនចង់ក៏កើតមាន ពិសេសប្រភេទ ពពួកដែលតា គឺលឿនណាស់។ លោកជំទាវបានអំពាវនាវ ដល់ពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាទទួលខុសត្រូវខ្ពស់ ក្នុងការការពារ ចម្លងកូវិត 19 ទោះជាប្រភេទណាក៏ដោយ ត្រូវតែអនុវត្ត វិធានសុខាភិបាល 3 ការពារនឹង 3 កុំ ដើម្បីសុខភាពខ្លួន សុខភាពគ្រួសារ និងសហគមន៍ មានសុវត្ថិភាពហើយ បើគ្មានការចាំបាច់ សូមកុំធ្វើដំណើរចល័ត ពីកន្លែងមួយទៅកន្លែងមួយទៀត។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី 3 ខែសីហា ឆ្នាំ 2021 នេះ កម្ពុជារកឃើញ អ្នកជំងឺឆ្លងកូវិត 19 សរុបមានចំនួន ៧៩,០៥១ នាក់ ក្នុងនោះអ្នកជាសះស្បើយ មានចំនួនសរុប ៧២,១៤៥ នាក់ និងអ្នកស្លាប់សរុបមានចំនួន ១៤៧១ នាក់៕ ប្រភព វិទ្យុជាតិ កម្ពុជា