ក្រុមគ្រូពេទ្យ​ខេត្ត​បាត់ដំបង​ប្តេជ្ញា​ប្រយុទ្ធ​និង​ជំងឺ​កូវី​ដ​១៩

​នៅលើ​ផេក​ហ្វេស​ប៊ុក​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​នា​ថ្ងៃទី​២១​មីនា​នេះ ក្រុម​គ្រូពេទ្យ​បាន​ប្តេជ្ញា​ថា​៖​ពួកយើង​រួមសុខ​រួមទុក្ខ​ជាមួយគ្នា មិន​ថា​ជា​ថ្ងៃ​អ្វី​ទេ ធ្វើយ៉ាងណា​ប្រឹង​គ្រប់គ្រង​ស្ថានភាព​នេះ​ឲ្យអស់​លទ្ធភាព ពេល​នេះ​មិនមែន​ជា​ពេលដែល​យើង​ត្រូវ​លើក​ដាក់​គ្នា​ទេ ធ្វើ​ម៉េច​យើង​ជា​ពេទ្យ​មិន​ត្រូវ​គេច​ទៅ​ណា​ទេ ប្រជាជន​គាត់​ពឹងពាក់​លើ​យើង​ហើយ​។​

 

​អរគុណ​អ្នក​ទាំងអស់​គ្នា​ដែល​បាន​លះបង់​ខ្ពស់​សម្រាប់​ការងារ​មនុស្ស​ធ​ម៍​មួយ​នេះ អរគុណ​ដល់​មិត្ត​ភ​ក្រ ដែលខ​ល​មក​ជូន​ពរ ហើយ​មិន​ភ្លេច​នូវ​ពាក្យ​ថា​ប្រយត្ន័​ផង​ណា អរគុណ​ពួកយើង​ប្រឹង​ដើម្បី​សុខភាព​ប្រជាជន​យើង ជាពិសេស​អរគុណ​ដល់​សម្បុរ​ស​ជ​ន​ទាំងអស់​ដែល​បានផ្ដល់ ស្បៀង អាហារ និង​ថវិកា ដល់​ការងារ​មួយ​នេះ សូម​អរគុណ

​ការប្តេជ្ញា​របស់​ក្រុម​គ្រូពេទ្យ​ខាងលើ​នេះ​ខណៈ​ខេត្ត​បាត់ដំបង​មាន​អ្នក​ឆ្លង​ជំងឺ​ខូ​វីដ​១៩ ចំនួន​៨​នាក់ ក្នុងនោះ​ស្ត្រី​២​នាក់​បាន​ឆ្លង​ពី​ប្តី អ្នកជំងឺ​ទាំង​៨​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។​

​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង​បញ្ជាក់ថា​សុខភាព​របស់​អ្នកជំងឺ​ទាំង​៨​នាក់​មាន​សភាព​ល្អប្រសើ​រ ពួកគេ​ខ្លះ​នឹង​ចេញ​ទៅ​ផ្ទះ​ឆាប់ៗ​៕

​ភី សុខ​