កម្ពុជា ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ មិន​មាន​អ្នក​ឆ្លង​និង​អ្នក​ជាសះស្បើយ​ជំងឺ​កូវី​ដ​១៩ ថ្មី​បន្ថែម​ទៀត​នោះទេ​

​រហូតដល់​ម៉ោង ៩:០០​នាទី​ព្រឹក ថ្ងៃទី ១១ ឧសភា ២០២០ យេ​ី​ង​ពុំ​រក​ឃេ​ី​ញ​ករណី​ជំងឺ COVID-19 ថ្មី​ទេ ជា​សរុប​ប្រទេស​យេ​ី​ង​មាន​ករណី​ជំងឺ​កូវី​ដ​១៩ ចំនួន​១២២​ករណី​ដដែល និង មិន​មាន​ករណី​ជា​សះ​ស្បេី​យ​ថ្មី​ទេ ដូច្នេះ​ករណី​ជា​សះ​ស្បេី​យ​ចាស់​សរុប​មាន​ចំនួន​១២០​នាក់​ដដែល ស្លាប់​គ្មាន និង​អ្នកជំងឺ​នៅសល់​សំរាក​ព្យាបាល​នៅ​ពេទ្យ​ចំនួន ២​នាក់​ប៉ុណ្ណោះ​នេះ​បើ​តាម​ការជូនដំណឹងរ​បស់​ក្រសួងសុខាភិបាល ។​

​ក្រសួង​បញ្ជាក់ថា ពិតមែន​តែ​ពុំ​រក​ឃេ​ី​ញ​ករណី​ថ្មី​ក៏ដោយ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វេី​អនាម័យ នៅ​ឃ្លាត​ឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះបេ​ី​មិនចាំបាច់ ព្រោះ​ប្រទេស​ជិតខាង​យេ​ី​ង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូវី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅឡេ​ី​យ ។ «​យេ​ី​ង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្តទៀត ដូចជា​ពន្យា​ការរៀប​អាពាហ៌ពិពាហ៌ ពិធីជប់លៀង ការ​ចាក់ធុងបាស​រាំ​
​យេ​ី​ង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។ » ។​

​សូមបញ្ជាក់​ថា ប្រទេស​យេ​ី​ង​រក​ឃេ​ី​ញ​ករណី​ជំងឺ​កូវី​ដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃ​ទី ២៧ មករា ២០២០ នឹង​បាន​ធ្វេី​តេស្ត​សរុប​ចំនួន 14094 ស្មេី​នឹង 867 ក្នុង​១​លាន​នាក់ នេះ​បើ​តាម​ក្រសួង​សុខាភិបាល ។ ពត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ ១១៥
@physok​