ថ្ងៃ​នេះ​អ្នកជំងឺ​កូវី​ដ​១៩ បាន​ជាសះស្បើយ​ថ្មី​ចំនួន​២​ទៀត មិន​មាន​ករណី​អ្នក​ឆ្លង​ថ្មី​ទេ​

​ក្រសួង​ប្រកាសថា​មាន​អ្នកជំងឺ​កូវី​ដ​១៩ បាន​ជាសះស្បើយ​ថ្មី​ចំនួន​២​នាក់​ទៀត ធ្វើឲ្យ​ចំនួន​អ្នក​ជាសះស្បើយ​កើនឡើង​រហូត​ដល់​៩៨​នាក់ ហើយ​ពិសេស​បំផុត​ពុំ​មាន​ករណី​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​ថ្មី​ទេ នេះ​បើ​យោង​តាម​កា​ប្រកាស​របស​ក្រសួង​សុខាភិបាល​នា​ព្រឹក​ថ្ងៃ​ទី​១៦​មេសា​នេះ​។​

 

​ចំណែក​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ​ធ្លាក់ចុះ​មក​ត្រឹម​ចំនួន​២៤​នាក់ នៃ​អ្នក​ឆ្លង​សរុប​១២២​នាក់​។​

​ករណី​ជា​សះស្បើយ​មាន​០២​នាក់​៖​បុរស​ជនជាតិ​បារាំង​អាយុ​៨០​ឆ្នាំ ជា​ភ្ញៀវទេសចរ ដែល​សម្រាក​ព្យាបាល នៅ​សណ្ឋាគារ​ក្រុងព្រះសីហនុ និង បុរស​ជនជាតិ​បារាំង​អាយុ​៦១​ឆ្នាំ ដែល​បាន​ធ្វើដំណើរ​មកពី​ប្រទេស​បារាំង និង​ស្នាក់នៅ​បណ្ដោះអាសន្ន​ម្ដុំ​ទួល​ទំពូង​រាជធានី​ភ្នំពេញ បាន​ព្យាបាល​ជាសះស្បើយ ៕
​ភី សុខ​