ព្រឹក​នេះ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី ត្រឹម​តែ​ម្នាក់ តែ​អ្នក​ជាសះស្បើយ​ថ្មី​រហូត​ដល់​ចំនួន​៨​នាក់​

​ក្រសួង​សុខាភិបាល​កម្ពុ​ជា នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​រក​ឃើញ​អ្នក​ឆ្លង​មេ​រោគកូ​វីដ​១៩ (COVID-19) ថ្មី​ចំនួន​តែ​០១​នាក់​បន្ថែមទៀត ធ្វើឱ្យ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​បាន​ឡើងដល់​១០៣​នាក់​ហើយ ជាមួយ​នោះ​ក៏​មាន​អ្នក​ជាសះស្បើយ​ពី​ជំងឺ​កូវី​ដ​១៩ ថ្មី​រហូត​ដល់​ចំនួន​០៨​នាក់​ដែរ​។​

​ធ្ស​រុបអ្នក​ជាសះស្បើ​យកើន​ដល់​២១​នាក់ និង​កំពុង​សម្រាក​ព្យាបាល​៨២​នាក់ នៃ​អ្នក​ឆ្លង​សរុប​១០៣​នាក់ ។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន បានឱ្យដឹងថា អ្នក​រក​ឃើញ​ឆ្លង​ជំងឺ​កូវី​ដ​១៩​ថ្មី​នេះ ជា​ស្ត្រី​អាយុ​៣៦​ឆ្នាំ បម្រើការ​នៅ​ស្តា​ធី​វី (Star TV) រស់នៅ​ភូមិ​ប៉ា​លេលៃ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។ ស្ត្រី​រូប​នេះ ត្រូវបាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​បន្ទាយមានជ័យ​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២០​នេះ មាន​អ្នកជំងឺ​កូវី​ដ​១៩ ចំនួន ៨២​នាក់ កំពុង​ព្យាបាល​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងនោះ​មាន​ស្ត្រី ២៦​នាក់ និង​បុរស ៥៦​នាក់ នៅតាម​បណ្តា​មន្ទីរពេទ្យ​រដ្ឋរាជធានី​ខេត្ត​៕

​ភី សុខ​