ការបាត់បង់​ព្រៃឈើ​នៅ​ខេត្ត​បាត់ដំបង​ដោយសារ​ការកើនឡើង​នៃ​ការប្រើប្រាស់​ដី​កសិកម្ម​

បាត់ដំបងៈ ការបាត់បង់​ព្រៃឈើ នៅក្នុង​ខេត្ត​បាត់ដំបង ដោយសារ​តម្រូវការ​ប្រើ​ប្រាស់​ដី​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មានកា​រ​កើនឡើង និង​ជន​ខិលខូច​មួយចំនួន កាប់​យក​ទៅ​ធ្វើ​ជំនួញ​ផ្សេងៗ​។​

​លោក អ៊ុច ភិរុណ នាយករង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ ខេត្ដ​បាត់ដំបង បាន​មានប្រសាសន៍ថា​នៅក្នុង​កម្មវិធី​សន្ទា​មតិ កាលពី​ថ្ងៃ​ទី ៤ ខែមិថុនា ថា ខេត្ដ​បាត់ដំបង​កត្តា​បាត់បង់​ព្រៃឈើ ដោយសារ​តម្រូវការ​ប្រើ​ប្រាស់​ដី​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មានកា​រ​កើនឡើង​រហូត ហើយ​កាប់​យក​ទៅ​ទៅ​ប្រើប្រាស់ និង​មាន​ជនខិលខូច មួយចំនួន កាប់​យក​ទៅ​ធ្វើ​ជំនួញ​ផ្សេងៗ​ផងដែរ​។​

​លោក​បាន​បន្ថែមទៀតថា ទន្ទឹមនឹងនេះ រដ្ឋបាល​ព្រៃឈើ​ខេត្ដ​បាត់ដំបង មាន​វិធានការ​ទប់ស្កាត់​ផងដែរ ដើម្បី​ស្ដារ​ព្រៃឈើ​ឡើងវិញ ដូចជា​ក៏ រៀបចំ​ជា​សហគមន៍ មាន​ចំនួន ៣៣​សហគមន៍​។ សម្រាប់​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​បាត់ដំបង​ក៏​មាន​ការ​បណ្ដុះ​កូនឈើ ទុក​សម្រាប់​ដាំ​លើ​ដី​ដែល​រង​ការបំផ្លាញ ក្នុង​មួយ​ឆ្នាំ​ប្រហែល ចំនួន​១១ ម៉ឺន​ដើម​។​

​លោក​បន្ថែម​ទៀត​ថា ក្នុងនោះដែរ ការដាំ​កូនឈើ​នេះ​បាន​ដាំ​នៅ​តំបន់​ដី​ទំនេរ ដូចជា តាម​ជើងភ្នំ​សហគមន៍ ដី​តាម​អង្គភាព​នានា​ដែល​មាន​បរិវេណ​ធំ សាលារៀន វត្ដ​អារាម និង​តាម​ភ្លឺស្រែ រឺ​ដី​របស់​ប្រជាពលរដ្ឋ ដែល​ចង់​ចូលរួម​ស្ដារ​ព្រៃឈើ​ឡើងវិញ​ផងដែរ​។​ប្រភេទ​កូនឈើ​ដែល​បាន​បណ្ដុះ​ទាំងនោះ​មាន​ដូចជា បេង ក្រញូង នាងនួន ធ្នង់ គរ​គី ឈើទាល ហើយក៏​មាន​ប្រភេទ​ដើម​ផ្កា​លម្អរ ផងដែរ​ដូចជា ផ្កា​ត្របែកព្រៃ ប្រាំ​ដំឡឹង លឿង​រាជ ។​

​លោក​បន្ថែមថា ជា​រាងរាល់​ឆ្នាំ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាត់ដំបង​បាន​ប្រារ​ពន្ធ​ពិធី​រុក្ខទិវា​ថ្នាក់​ខេត្ដ​ផងដែរ ប៉ុន្តែ​ដោយសារ​ឆ្នាំ​២០២០​នេះ​មាន​ផល​ប៉ះពាល់​ពី​ជំងឺ​ដូវីដ​-១៩ ទើប​រដ្ឋាភិបាល​បាន​ផ្អាក​ការដាំ​កូនឈើ​លំដាប់​ថ្នាក់​ជាតិ​សិន​។ ប៉ុន្តែ​សម្រាប់​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​បាត់ដំបង​ក៏ ដូចជា​សហគមន៍​តាម​តំបន់ នៅតែ​បន្ត​ដាំ នឹង​ប្រកាស​ផ្ដល់ព័​ត៍មាន​ដល់​ពលរដ្ឋ ដើម្បី​នាំ​គ្នា​ដាំ​កូន​ឈើ​ឡើងវិញ ។​

​លោក​បាន​បន្តថា តាម​តំបន់​ព្រៃ​សហគមន៍​មួយចំនួន តាម​ជើងភ្នំ​អាច​នឹង​មាន​ដើមឈើ​ដុះ​មកវិញ​តាម​បែប​ធម្មជាតិ​វិញ​ផងដែរ​។​ជា​ចុងក្រោយ​លោក​បាន​សំណូមពរ ដល់​ប្រជាពលរដ្ឋ ចូលរួម​ការពារ ក៏ដូចជា​ដាំ​កូនឈើ​ឡើងវិញ​ទាំងអស់គ្នា​៕

​អត្ថបទ​៖ បាន ធារ៉ា សារព័ត៌មាន​ពលរដ្ឋ​