ការបង្កា ​និង ​ទប់ស្កាត់​ជម្ងឺគ្រុនឈាម​

ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង ​ជាច្រើន​ព្រួយ​បារ​ម្ម​ណ៏​ពី​ជម្ងឺគ្រុនឈាម តែងតែ​កើតមាន​លើ​មនុស្ស​គ្រប់រូប​ជាពិសេស​លើ​កុមារ​តូចៗ ដែល​អាណាព្យាបាល​ខ្វះ​ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់​សំអាត ទឹក បរិវេន​ជុំវិញ​ផ្ទះ ដែលជា​ជម្រក​របស់​មុ​ស​ខ្លា​។ ម្យ៉ាងទៀត ប្រសិនបើ​កើតមាន​ជម្ងឺ​នេះហើយ មិនបាន​ព្យាបាល​ទាន់ពេលវេលា អ្នក​កើត​ជម្ងឺគ្រុនឈាម អាច​ធ្ងន់ធ្ងរ ឬ​ឈានដល់​ការបាត់​ដំបង​ជីវិត​ទៀតផង​។​

អ្នកគ្រូ​ ជូឡា​ង បង្រៀន​សាលាបឋមសិក្សា​ទួល​អណ្ដែត ឃុំ​ចែង​មានជ័យ បាន​ប្រាប់ថា​៖​មានការ​ព្រួយ​បារ​ម្ម ណាស់​ជាក់ស្ដែង កូនសិស្ស​អ្នកគ្រូ​ផ្ទាល់​ដែលមាន​ជម្ងឺគ្រុនឈាម ដោយសារ​ឪពុកម្ដាយ​មួយចំនួន​នៅ​មិនទាន់​យល់ដឹង​ពី​ការបង្កា​និង​ទប់ស្កាត់​ជម្ងឺ​ឈាម​នៅឡើយ​ទេ​។​ អ្នកគ្រូ​ក៏បាន​សំណួ​ម​ពរ​ដល់​អា​ជ្ងា​ធរ​ពាក់ព័ន្ធ សូមមេត្តា​ចុះជួយ​ផ្សព្វផ្សាយ ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ពី​វី​ធីប​ង្កា​និង​ទប់ស្កាត់​ជម្ងឺគ្រុនឈាម​នេះ​ផង​។​

ចំណែកឯ កញ្ញា ស្រី​លេង រស់នៅ​សង្កាត់​វត្ត​គរ​ក៏បាន​លើ​មិន​ខុសគ្នា​នោះដែរ ថា ឥឡូវ នៅ​ភូមិ​កញ្ញា សំបូរ​ក្មេងៗ​មាន​ជម្ងឺគ្រុនឈាម​ណាស់ ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ទីនោះ​មានការ​ព្រួយ​បារ​ម្ម​។ កញ្ញា​បន្ដថា​៖​ឥឡូវ​មិនសូវមាន​អា​ជ្ងា​ធ​រណា​ដើរ​ចែក ថ្នាំ​អា​ប៊ែ​ស​ដាក់​ក្នុង​ទឹក​ពាង​ឬ​អាង​ដូច​មុនៗ​ទៀត​ទេ​។​

​បញ្ញា​នេះ​ លោកគ្រូ​ពេទ្យ សេង សា​វិ​ន​ បាន​ប្រាប់ថា​៖ ជម្ងឺគ្រុនឈាម​ឆ្លងតាម​រយៈ​មូស​ខ្លា ខាំ​ពី​ព្រលឹម​ទល់​ព្រលប់​។ ចំពោះ​វី​ធី​ការពារ យើង​ត្រូវ​ពាក់​ឲ្យ​កូនក្មេង បាន​ជិតៗ យើង​សំអាត បរិវេន​ជុំវិញ​ផ្ទះ​ឲ្យ​ស្អាត ជាពិសេស​កន្លែង​ណា មានទឹក​ដក់ ឬ​ព្រៃ​ក្រាស់ៗ​ជាដើម​។​

​ចំនែកឯ ​លោក​វេជ្ជបណ្ឌិត ចាន់​ ដា​វឹង ប្រធានការិយាល័យ​បច្ចេកទេស​នៃ​មន្ទីរ​សុខាភិបាល​បាត់ដំបង បានលើកឡើង​ក្នុង​កម្មវិធី​សន្ទនា​មតិ​កាលពី​ថ្ងៃ​១០​ខែ​មី​ថុ​នា ឆ្នាំ​២០១៩​ថា​៖​ប្រជាពលរដ្ឋ​ត្រូវ បង្កា​និង​ទប់ស្កាត់​ជម្ងឺគ្រុនឈាម ដោយ​សំអាត បរិវេន​ជុំវិញ​ផ្ទះ​ឲ្យ​ស្អាត​ជាពិសេស​កន្លែង​ណា មានទឹក​ដក់ ព្រោះ​វា​កើតមាន​ជម្ងឺ​គ្រប់ពេល​។ ហើយ​មិន​ប្រកាន់​វ័យចាស់​ឬ​ក្មេង​នោះទេ មួយវិញទៀត​ប្រជាពលរដ្ឋ ត្រូវ​ទៅ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​និង​ទាន់ពេលវេលា នៅ​មន្ទីរពេទ្យបង្អែក ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត​របស់​បងប្អូន​។​

​ក្រសួងសុខាភិបាល​ ​ប្រកាស​រំឭក​ប្រជាពលរដ្ឋ​ជាទូទៅ នៅ​ទូទាំងប្រទេស ត្រូវ​ប្រុងប្រយ័ត្ន​និង​ការពារ​ខ្លួន​កុំ​ឲ្យ​មូស​ខ្លា​ញី​ខាំ​បឺត​ឈាម ព្រោះ​ពួកវា​ជា​អ្នកចម្លង​វីរុស​គ្រុនឈាម​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ដែល​អ្នកជំនាញ​ក្រសួងសុខាភិបាល​បាន​ប្រមើល​ឃើញថា ជំងឺ​នេះ​អាច​នឹង​ផ្ទុះឡើង​នៅក្នុង​ឆ្នាំ ២០១៩ នេះ​។

​​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី ៤ ខែមីនា បាន​ឲ្យ​ដឹងថា ករណី​ជំងឺគ្រុនឈាម​នៅ​ទូទាំងប្រទេស​ក្នុង​ដើមឆ្នាំ ២០១៩ នេះ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ច្រើនជាង​ឆ្នាំ ២០១៨ បើ​ប្រៀបធៀប​ទៅនឹង​ពេលវេលា​ដូចគ្នា​។​

អត្ថបទ៖ លោក ឈឿន ថៃកឿ