មន្ត្រី​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ភ្នំ​ដី ស្រុក​សំពៅ​លូន ឃាត់ខ្លួន​មេខ្សល់​និងព​លករ​ខ្មែ​១ បម្រុង​ឆ្លងដែន​ខុសច្បាប់​

មន្ត្រី​ប៉ុស​ស្តិ៍ន​គរបាល​ច្រកទ្វារ​ព្រំដែន​អន្តរ​ជាតិ​ភ្នំ​ដី អោយដឹងថា​នា​វេលា​ម៉ោង ១០​និង​៣០​នាទី ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២០​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន ០២​នាក់ ដែល​បម្រុង​ធ្វើការ​ឆ្លងដែន​ខុសច្បាប់ ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ តាម​ចំណុច​អូរ​ច្រករបៀង (​ស្លាប​ស្តាំ​) របស់​ប៉ុស្តិ៍​។​

​ក្រោយពី​ទទួលបាន​បទបញ្ជា​របស់ លោក​ឧត្តមសេនីយ៍ឯក យូរ សា​រុំ ប្រធាន​នាយកដ្ឋាន​ច្រកទ្វារ​ទី​១ កម្លាំង​នគរបាល​ប៉ុស្តិ៍ បានប្រគល់​ជន​ទាំង​ពីរ​នាក់​ខាងលើ ដែល​ក្នុងនោះ មាន​ម្នាក់ ជា​មេខ្យល់​នាំ​ធ្វើការ​ឆ្លងដែន និង​ម្នាក់​ទៀត ជា​ពលករ​ខ្មែរ ជូន​ទៅ​កម្លាំង​សមត្ថកិច្ច របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ដើម្បី​ចាត់ចែង​អនុវត្ត​តាម​នីតិវិធី​បន្ត​៕
@physok​