ក្រសួងអប់រំជំរុញឲ្យ វិទ្យាស្ថានជាតិអប់រំ ពង្រឹងសមត្ថភាពគ្រូ លើការបង្រៀន តាមប្រព័ន្ធឌីជីថល

Mot Voyho, [01.09.21 15:12]

ឯកឧត្តម ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា លើកឡើងថា វិទ្យាស្ថានជាតិអប់រំ ត្រូវតែជាកន្លែងមួយ ដែលឈានមុខ ក្នុងការលើកកម្ពស់ ការបង្រៀនតាមអនឡាញ និងការគ្រប់គ្រង ការសិក្សា តាមប្រព័ន្ធ អេឡិចត្រូនិក ដើម្បីចាប់យក ការបង្រៀនឱ្យទាន់ បណ្ដាប្រទេស នៅក្នុងតំបន់ និងពិភពលោក នាសតវត្សទី២១ នេះ។

ថ្លែងក្នុងឱកាស ដាក់ឱ្យប្រើប្រាស់ សាលារៀន ឌីជីថល WiKi School នៅវិទ្យាស្ថានជាតិ អប់រំ ក្រោមកិច្ចគាំទ្របច្ចេកទេស ពីក្រុមហ៊ុន (ផុស្ការ) ឌីជីថល កាលពីថ្ងៃទី 1 ខែកញ្ញានេះ ឯកឧត្តម សភាចារ្យ បានបញ្ជាក់ថា គ្រូដែលចេញពី វិទ្យាស្ថានជាតិ អប់រំ ត្រូវតែមានសមត្ថភាព ទាំងផ្នែករឹង និងផ្នែកទន់ ក្នុងការបង្រៀន និងការគ្រប់គ្រង ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក។ ឯកឧត្តមបានបន្តទៀត ការដាក់ឲ្យប្រើប្រាស់ នៅសាលារៀន ឌីជីថល នៅវិទ្យាស្ថានជាតិអប់រំ គឺជា(កាតាលិកា១) ដែលជំរុញអោយ គ្រូបង្រៀន ឈានទៅមុខមួយកម្រិត ថែមទៀត ផ្នែកបច្ចេកទេស ឌីជីថល។ បញ្ហាប្រឈមក្នុង ប្រព័ន្ធអប់រំនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន គឺការប្រើប្រាស់ឯកសារ កាលពី ១0 ឆ្នាំមុន ដើម្បីធ្វើការបង្រៀន ដល់សិស្សនៅពេល ស្ឋានភាព ក្នុងពេលបច្ចុប្បន្ន មានមុខវិជ្ជា មួយចំនួន មានការវិវត្តជាបន្តបន្ទាប់ ដែលធ្វើអោយ សិស្ស មិនអាចទទួលបាន នូវចំណេះដឹងថ្មីៗ។ ឯកឧត្តម រដ្ឋមន្ត្រីអះអាងថា ការបង្កើតបរិយាកាសបង្រៀន និងសិក្សាពីចម្ងាយ តាមរយៈប្រព័ន្ធ online កាន់តែច្រើន គឺផ្ដល់នូវជម្រើស និងអំណោយផល សម្រាប់ការសិក្សា ក៏ដូចជាការប្រើនៅ វិធីសាស្រ្តបង្រៀន សមស្របដើម្បី កែលម្អលទ្ធផលសិក្សា សិស្សប្រសើរជាងមុន។

ឯកឧត្តមបណ្ឌិត សៀងសុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ បានឲ្យដឹងថា វិទ្យាស្ថានជាតិ សម្រាប់ការបណ្ដុះបណ្ដាល គ្រូកម្រិតឧត្ដមនេះ បាននិងកំពុងសហការ ជាមួយក្រុមហ៊ុន poscar Digital ក្នុងការរៀបចំប្រព័ន្ធ គ្រប់គ្រងសាលារៀន ឌីជីថល។ បើតាមការឲ្យដឹង ពីលោក ងន់ម័រ សហស្ថាបនិកក្រុមហ៊ុន poscar Digital បញ្ជាក់ថា ជំនួយដល់ វិទ្យាស្ថានជាតិអប់រំនេះ ផ្តោតលើការប្រើប្រាស់ និងរៀបចំប្រព័ន្ធគ្រប់គ្រង សាលារៀន digital រយៈពេល ៧ឆ្នាំ និងម៉ាស៊ីនវត្តមាន ឌីជីថល ចំនួន ៤ គ្រឿង ដែលអាចពង្រឹង សមត្ថភាពជំនាញ ដល់គ្រូបង្គោល និងគរុសិស្សនិសិត្ស។ សព្វថ្ងៃនេះក្រុមហ៊ុន និងលោកកំពុងសហការជាមួយ ក្រសួងអប់រំ ក្នុងការផ្ដល់មធ្យោបាយ សិក្សាពីចម្ងាយ សម្រាប់ថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យ ហើយក្រុមហ៊ុន ក៏កំពុង ធ្វើការជួយដល់ផ្នែក ឧត្តមសិក្សាថែមទៀត៕ ប្រភព វិទ្យុជាតិ កម្ពុជា