ចែកអំណោយជូនដល់ ក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងអ្នកជំងឺកូវិត19 ដែលកំពុង បំពេញការងារ និងសម្រាកព្យាបាលនៅ មណ្ឌលវិទ្យាល័យសម្ដេចឪ និងវិទ្យាល័យ ព្រះមុនីវង្ស

Mot Voyho, [16.08.21 10:03]

ឯកឧត្តម ងួនរតនៈ បានអញ្ជើញទទួលអំណោយ ពីសប្បុរសជន សម្រាប់ចែកជូនដល់ ក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងអ្នកជំងឺកូវិត19 ដែលកំពុង បំពេញការងារ និងសម្រាកព្យាបាលនៅ មណ្ឌលវិទ្យាល័យសម្ដេចឪ និងវិទ្យាល័យ ព្រះមុនីវង្ស

ឯកឧត្តមងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង នៅថ្ងៃទី 15 ខែសីហា កន្លងទៅនេះ បានអញ្ជើញ ទទួលអំណោយ ជាគ្រឿងឧបភោគ – បរិភោគ ពីលោកសំសោម និងលោកស្រី ឡូតវី ព្រមទាំងសហការរី សម្រាប់ចែកជូនដល់ ក្រុមគ្រូពេទ្យ កងកំលាំងបទរាំវង់ និងប្រជាពលរដ្ឋ ដែលមានជំងឺកូវិត 19 ដែលបានកំពុងបំពេញការងារ និងសម្រាកព្យាបាលនៅ មណ្ឌល វិទ្យាល័យសម្ដេចឪ និងមណ្ឌល ទ្យាល័យព្រះមុនីវង្ស។

ឯកឧត្តម ងួនរតនា បានសម្តែង ការអបអរសាទរ និងថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ដល់បណ្ដាលសប្បុរសជន ទាំងអស់ ដែលធ្លាប់បាន និងកំពុង បាន ចំណាយទាំងពេលវេលា ទាំងធនធានផ្ទាល់ខ្លួន ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក៏ដូចជា អាជ្ញាធរខេត្តបាត់ដំបង ដែលបាននឹងកំពុង មមាញឹក ក្នុងការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវិត 19 ទាំងក្នុងខេត្តបាត់ដំបងរបស់យើង ក៏ដូចជានូវលើពិភពលោកទាំងមូលផងដែរ។ ឯកឧត្តមបានបញ្ជាក់ទៀតថា បច្ចុប្បន្ន ទាំង រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត បាននិងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះជំងឺកូវិតបំប្លែងថ្មី ដែលតា ដែលបាននឹងកំពុង វាយលុកចូលសហគមន៍ យើងជាបណ្ដើរបណ្ដើរហើយ។ ដូច្នេះយើងទាំងអស់គ្នា ត្រៀមលក្ខណៈទប់ទល់ ពិសេសចំពោះបងប្អូន ពលករ ដែលទើបតែបានត្រឡប់ មកពីប្រទេសថៃ ភាគច្រើនបងប្អូន មានជំងឺកូវិត 19 ប្រភេទដែលតា។ ឯកឧត្តមក៏បានសំណូមពរ សូមឲ្យប្រជាពលរដ្ឋទាំងអស់ ដែលបានជាសះស្បើយ ពីជំងឺកូវិត 19 នេះក្តី សូមកុំប្រហែសឲ្យសោះ បើទោះបីធ្លាប់ បានផ្ទុក មេរោគនេះក្តី ក៏មិនមែនមានន័យថា មិនអាចឆ្លងបានទៀតនោះទេ ដូចនេះ សូមរួមគ្នា បន្តការប្រុងប្រយ័ត្ន ឲ្យបានជាប់ជាប្រចាំ ទាំងអានាម័យខ្លួនប្រាណ ក៏ដូចជាការហូបចុក ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួន នៅវិធានការ 3 កុំ និង 3 ការពារ រប
ស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំ៕ ប្រភព រដ្ឋបាលខេត្ត