ឯកឧត្តម ខៀវកាញារីទ្ធ បានទទួលថវិកា និងថ្នាំពេទ្យ ជាអំណោយរបស់ឯកឧត្ដម ឡុងសេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន

Mot Voyho, [26.08.21 15:12]

ជាការរួមចំណែក ក្នុងសកម្មភាពការងារ មនុស្សធម៌ ជាមួយឯកឧត្តម ខៀវកាញារីទ្ធ នៅព្រឹកថ្ងៃទី ២៦ ខែសីហានេះ ឯកឧត្តមឡុងសេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ទទួលបន្ទុកការងារ ទំនាក់ទំនងសាធារណៈ ជាមួយអង្គការក្រៅរដ្ឋាភិបាល NGO និងអង្គការមហាជន និងលើកមតិយោបល់ជូន រដ្ឋមន្ត្រី ក្នុងកិច្ចការងារនេះ បាននាំយក នៅថវិកាជំនួយ ៨លានរៀល និងថ្នាំពេទ្យប្រភេទ វីតាមីន ថ្នាំបំបាត់ក្តៅខ្លួន នាំយកមកប្រគល់ជូន ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីចែកជូនដល់ គ្រួសារប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅមូលដ្ឋាន ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។

ឯកឧត្តមឡុងសេង បានបញ្ជាក់ថា ថវិកានិងថ្នាំពេទ្យទាំងនេះ គឺជាការចូលរួមចំណែក ជាមួយឯកឧត្តមរដ្ឋមន្ត្រី ដែលក្នុងរយៈពេលកន្លងមក ឯកឧត្តមតែងតែ បានទិញនូវស្បៀងអាហារ យកទៅចែកជូន ដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានធ្វើចត្តាលីស័ក នៅតាមខ្នងផ្ទះ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។ ចំពោះថ្នាំពេទ្យ ទុកជូនដល់មណ្ឌលសុខភាព ស្រុកកោះសូទិន សម្រាប់ព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ ដែលបានមកសម្រាកព្យាបាល។ ឯកឧត្តមបាន សន្យាថា នឹងបន្តជួយទិញថ្នាំ ពេទ្យបន្ថែមទៀត នៅពេលដែលឯកឧត្តម រដ្ឋមន្ត្រី បានអញ្ជើញ ចុះទៅមូលដ្ឋាន ស្រុកកោះសូទិន ជួបជាមួយក្រុមគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក តាមខ្នងផ្ទះនីមួយៗ។

ឯកឧត្តមខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណ ចំពោះការចូលរួម របស់ឯកឧត្តម ឡុងសេង ដែលបានផ្ដល់ថវិកា និងថ្នាំពេទ្យមួយចំនួន ដល់ក្រសួងព័ត៌មាន ដែលតម្រូវការ ចាំបាច់ និងស្របពេលដែល ថ្នាក់ដឹកនាំ និងក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ក្នុងស្រុកកោះសូទិន កំពុងនាំយកស្បៀង អាហារជូនដល់ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក តាមបណ្ដាខ្នងផ្ទះ រយៈពេល 14 ថ្ងៃ ហើយមិនអាចចេញ ទៅប្រកបមុខរបរ រកទទួលទានបាន។ ដូច្នេះ ស្បៀងអាហារ ដែលឯកឧត្តម រដ្ឋមន្ត្រី ខៀវកាញារីទ្ធ និងលោកជំទាវ បានផ្ដល់ជូនដល់ ប្រជាពលរដ្ឋ ជាច្រើនរយគ្រួសារ ជាបន្តបន្ទាប់ មកហើយ នេះ គឺអាចជួយសម្រួល ដល់ការលំបាក របស់ប្រជាពលរដ្ឋ បានមួយយួរកាលផងដែរ៕ ប្រភព TVK