ស្នងការ​ខេត្ត​បាត់ដំបង ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ​ពលរដ្ឋ​រងគ្រោះ​ដោយសារខ្ស​ល់​កន្ត្រាក់ចំ​នួន​១០៣​គ្រួសារ​នៅ​ឃុំ​តា​ស្តា​

 

លោក​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង មន្ត្រី​ក្រោម​ឱវាទ​ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​សួរសុខទុក្ខ​និង​ផ្តល់​អំណោយ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសា​រខ្ស​ល់​កន្ត្រាក់​១០៣​គ្រួសារ នៅ​ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃទី​១៤​ខែ​មេសា​។​

​អំណោយ​ដែល​យក​ទៅ​ចែក​ជូន​ពលរដ្ឋ​រងគ្រោះ​នោះ​ទទួល​បាន​គ្រឿង​បរិភោគ ឧបភោគ និង​ថវិកា ចំនួន ៣០.០០ ០​រៀល​(​បី​ម៉ឺន​រៀល​) ចំនួន ៩៧ គ្រួសារ និង​០៦​គ្រួសារ ទៀត​រង​គ្រោះ​ធ្ងន់ធ្ងរ​បាន​ទទួល​បាន ថវិកា​និង​ស័ង្កសី​សម្រាប់​ប្រក់​ដំបូល​ផ្ទះ​ផង ។​

​ក្នុងនោះដែរ ឯកឧត្តម បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ថែទាំ​សុខភាព នៅក្នុង​ក្រុម​គ្រួសារ​ទាំងអស់​គ្នា និង​អនុវត្តន៍​ជាប្រចាំ​ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​៕

​ភី សុខ​
​ប្រភព ស្នងការ​ខេត្ត​