សាងសង់លូប្រអប់ ស្ថិតនៅ លើកំណាត់ផ្លូវ ខេត្តលេខ 1517 អា ក្នុងភូមិសាស្ត្រ ឃុំវត្តតាម៉ឹម និងឃុំអូរដំបង 1 ស្រុកសង្កែខេត្តបាត់ដំបង

Mot Voyho, [25.06.21 11:54]


ទោះបីស្ថិតក្នុងស្ថានភាព ដែលរដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុង មមាញឹក យ៉ាងញាប់ដៃញាប់ជើង ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ ការរីករាលដាល ដីជំងឺកូវិត 19 ក៏ពិតមែន តែការងារអភិវឌ្ឍន៍ លើគ្រប់វិស័យ ក្នុងខេត្ត ក៏បាននិងកំពុងដំណើរការ យ៉ាងសកម្ម លេចចេញជាសមិទ្ធផលជាច្រើន ដែលជាសេចក្តីត្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ តាមមូលដ្ឋានផងដែរ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2021 ឯកឧត្តមងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង រួមជាមួយមន្ត្រីរាជការ តាមបណ្ដាមន្ទីរ ជាច្រើនរូប បានអញ្ជើញចូលរួម ក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលា សាងសង់លូប្រអប់ ស្ថិតនៅលើកំណាត់ផ្លូវខេត្តលេខ 1517 អា ក្នុងភូមិសាស្ត្រឃុំវត្តតាមឹម និងឃុំអូរដំបង 1 ស្រុកសង្កែខេត្តបាត់ដំបង។

នេះជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធិផលជាច្រើន របស់ខេត្តបាត់ដំបង សម្រាប់បម្រើឱ្យប្រជាពលរដ្ឋ មិនត្រឹមតែងាយស្រួលក្នុងការធ្វើដំណើរ ទៅមកប៉ុណ្ណោះទេ វាថែមទាំងជួយ ដល់ប្រជាកសិករ ក្នុងការដឹកជញ្ជូន កសិផលផ្សេងៗ ពីចំការ ឆ្ពោះមកកាន់ទីផ្សារ បានទាន់ពេលវេលា ដែលជាផ្នែកមួយ ក្នុងការបង្កើត សេដ្ឋកិច្ចគ្រួសារ លើកកម្ពស់ជីវភាពរស់នៅ ឲ្យកាន់តែមានភាពល្អប្រសើរ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយ អត្រា នៃភាពក្រីក្រ របស់ប្រជាពលរដ្ឋ ឲ្យនៅទាបជាទីបំផុត នាពេលអនាគត៕២៥មិថុនា៕ អត្ថបទ ម៉ូតវ៉ោយហូរ៕