យុវជនញៀនថ្នាំទើបចេញពីពន្ធនាគារម្នាក់ខ្ចីម៉ូតូមិត្តភ័ក្រ្តទិញបារីមួយភ្លេត តែយកទៅបាត់ពីរថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

Phy Sok, [03.09.21 14:09]

សមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់ ដែលរងការចោទប្រកាន់ពីបទរំលោភលើសេចក្តីទុកចិត្ត(យកម៉ូតូ) លើយុវជនម្នាក់ទៀតដែលទើបស្គាល់គ្នា ដោយប្រើល្បិចថាខ្ចីម៉ូតូទិញបារីមួយភ្លេត តែជិះទៅបាត់ពីរថ្ងៃ ត្រូវសមត្ថកិច្ចប្រទះឃើញនៅចំណុចភូមិរំចេក៤ សង្កាត់រតនៈក្រុងបាត់ដំបង ក៏បាននាំខ្លួន មកស្នងការ នគបាលខេត្ត កាលពីម៉ោង១១ថ្ងៃត្រង់ទី០២ ខែកញ្ញា ។

លោកវរសេនីយឯកឈឿង គឹមសុង នាយការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការនគបាលខេត្ត បា់តដំបងបាន អោយដឹងបន្ថែមថាយុវជនជាជនសង្ស័យមានឈ្មោះ រស់ រុន ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅ ភូមិ បាក់ អំរែក ឃុំ ព្រែកហ្លួង ស្រុក ឯកភ្នំ ជាមុខសញ្ញាចាស់ ទើបចេញពីពន្ធនាគារ ពីបទលួចម៉ូតូ នាពេលកន្លងមក។ ហើយជនសង្ស័យនេះជាអ្នកប្រើប្រាស់សារធាតុញៀនជាប់ខ្លួនផងដែរ។

លោកគឹម សុង បានបញ្ជាក់ថា កាល ពី ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ១០:៣០ នាទី ជនសង្ស័យ ខាងលើបាន ខ្ចី ម៉ូតូ របស់ ជនរងគ្រោះ ឈ្មោះ អ៊ូច សុខគា ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅ ភូមិ អូរកំបុត ឃុំ ព្រែកខ្ពប ស្រុក ឯកភ្នំ ខេត្តបាត់ដំបង ដែលទើបស្គាល់គ្នាតាមរយៈមិត្តភ័ក្រ្តម្នាក់ទៀត ដែលប្រើប្រាស់ថ្នាំញៀនជាមួយគ្នា ថាយកទៅទិញបារីមួយភ្លេត ។ តែការខ្ចីនេះជនសង្ស័យមិនបានយក ម៉ូតូត្រឡប់មកវិញនោះទេ ទើបម្ចាស់ម៉ូតូ បានសម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅកាន់សម្ថកិច្ចតែម្តង ។

លោកគឹម សុងបញ្ជាក់ថាក្រោយពីទទួលពាក្យបណ្តឹងកម្លាំងលោកបានជិះល្បាតដល់ចំណុចភូមិរំចេក៤ (ទំនងជនសង្ស័យជិះដើររកកន្លែងបញ្ចាំ រឺ លក់ ក៏មិនដឹង) ក៏ប្រទះឃើញភិនភាគ មនុស្សនិងម៉ូតូដូចគ្នាទៅនឹង ពាក្យបណ្តឹងក៏ធ្វើការឃាត់ខ្លួន រួមទាំងម៉ូតូរបស់ជនរងគ្រោះ ០១ គ្រឿង ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1AD-3190 បញ្ជូន មកកាន់ស្នងការនគបាលខេត្តតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើនេះមិនបានសារភាពថាបម្រុងស៊ីដាច់ម៉ូតូមិត្តភ័ក្រ្តទៅលក់នោះទេ ជនសង្ស័យអះអាងថាគេគ្រាន់តែខ្ចីជិះប៉ុណ្ណោះ ។ ទោះបីយ៉ាងណាក្រោយឃាត់ខ្លួនសមត្ថកិច្ច បានពិនិត្យ ឃើញមានសារធាតុ ញៀននៅក្នុងខ្លួនជនសង្ស័យខាងលើនេះ ផងដែរ ហើយជននេះក៏ជាមុខសញ្ញាលួច ម៉ូតូកន្លងមកដែលទើបចេញពីពន្ធនាគារទៀតផង។

បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តនាល្ងាចថ្ងៃទី០៣ខែកញ្ញា នេះហើយ ៕ ភី សុខ