ហេងដែរ ! ចូលឆែកក្នុងផ្ទះជួលរកមុខសញ្ញាចោរលួច បែជាប្រទះឃើញមុខ សញ្ញាគ្រឿងញៀន ទើបចេញពីគុក ក៏ឆែកឃើញគ្រឿងញៀនច្រើនកញ្ចប់

Phy Sok, [14.09.21 15:09]
សមត្ថកិច្ចអោយដឹងថា មុនដំបូងកម្លាំង សមត្ថកិច្ចនៃអធិការស្រុកបវេល ធ្វើការស្រាវជ្រាវ ធ្វើការ ឆែកតាមផ្ទះជួល ដើម្បីរកមុខ សញ្ញាចោរលួច ចោរឆក់ រកមិនឃើញ តែបែរជាប្រទះមុខសញ្ញា ជួញដូរ គ្រឿងញៀនពីរនាក់ ដែលជាគូរស្នេហ៍នឹងគ្នា ដែលខាងប្រុសទើបចេញពីពន្ធនាគារទៅវិញ។

លោក សុខ សារិន អធិការស្រុកបវេលខេត្តបាត់ដំបង បានអោយដឹងបន្ថែមថា ដោយឃើញដូច្នេះ លោកបានស្នើរសុំម្ចាស់ផ្ទះសំណាក់ ដើម្បីឆែកជនសង្ស័យទាំងពីរនាក់នេះ ក៏ឃើញគ្រឿងញៀនចំនួនពីរ កញ្ចប់នៅនឹងខ្លួន និងបន្តឆែកឃើញក្នុងរថយន្តចំនួនពីរកញ្ចប់ថែមទៀត កាលពីម៉ោង៩និង៣០នាទី ថ្ងៃទី ១៣ខែកញ្ញា នៅចំណុចផ្ទះជួលមួយកន្លែងក្នុង ភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេលខេត្តបាត់ដំបង ។

លោក សុខ សារិន អធិការស្រុកបវេលបានអោយដឹងថាក្រោយឆែក ឃើញកម្លាំងលោកសុំគោលការណ៍ ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះតែម្តង ដែលម្នាក់មាន ១.ឈ្មោះ ម៉ៅ សៅភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបឹងសង្កែឃុំអំពិលប្រាំដើមស្រុកបវេល ខេត្តបាត់ដំបង (អ្នករក្សាទុកនូវសារធាតុញៀន) ។

២,ឈ្មោះ ស៊ឹម លីយ៉ា ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិស្ពានកណ្តាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង(រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន) ដែលអ្នកទាំងពីរជាគូរស្នេហ៍នឹងគ្នា ។

លោកអធិការបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះបានឆ្លើយថា គេបានទិញគ្រឿងញៀនពីគេលក់បន្តតែមិនស្គាល់មុខនោះទេ គឺស្គាល់តែលេខទូរស័ព្ទ ។នៅពេលទិញម្តងៗទំនាក់ទំនងទិញតាមរយៈតេទូរស័ព្ទ ហើយគេយកគ្រឿងញៀនមកប្លុងចោលគោលដៅណាមួយទើបខ្លួនទៅយក ។ លោកបញ្ជាក់ថាលេខទូរស័ព្ទដែលជនសង្ស័យទំនាក់ទំនងទិញនោះ គឺសមត្ថកិច្ចតេមិនចូលនោះទេ ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ រកមេក្លោងដែលចែកចាយគ្រឿងញៀននេះបន្តទៀត។

លោកបញ្ជាក់ថាវត្ថុតាងគ្រឿងញៀន និង រួមទាំងរថយន្តត្រូវបាន បញ្ជូនទៅស្នងការនគបាលខេត្តបាត់ ដំបងដើម្បីចាត់ការតាមច្បាប់ ។

លោក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀននៃ ស្នងការនគបាលខេត្ត បាត់ដំបង បានអោយដឹងថាគ្រឿងញៀនដែលដកហូតបានពីជនសង្ស័យទាំងពីរនាក់នេះ មាន ថ្នាំមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន៤ថង់ ទម្ងន់ 78,47ក្រាម ទាំងសំបក ថ្នាំប្រភេទមេតំហ្វេតាមីនយ៉ាម៉ា ៦គ្រាប់កន្លះ ទម្ងន់0,64ក្រាម ទូរស័ព្ទដៃពីរគ្រឿង និង -រថយន្តម៉ាកTOYOTA PRIUS ពណ៌ស ឆ្នាំ 2004ស្លាកលេខ២AW- ភ្នំពេញ៩៧៣៣ចំនួន១គ្រឿង។

លោកបញ្ជាក់ថាបច្ចុប្បន្ននេះមន្រ្តីជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាគូរស្នេហ៍នឹងគ្នានេះ ទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ អត្ថបទ ភី សុខ