ជួបវិបត្តិជំងឺកូវីដ១៩ ទុរេនសំឡូតនៅតែមានតម្លៃខ្ពស់ និងមានការគាំទ្រច្រើន

បាត់ដំបង៖ ទុរេនស្រុកសំឡូត នៅតែមានតម្លៃខ្ពស់ និងមានការគាំទ្រច្រើនពីសំណាក់ពលរដ្ឋអ្នកនិយមចូលចិត្តបរិភោគ បើទោះបីជាកម្ពុជាកំពុងជួបវិបត្តិជំងឺកូវីដ១៩ ក៏ដោយនោះ ខណៈកសិករនៅស្រុកមួយនេះ បានបង្កើននូវការដាំទុរេនបន្ថែម រួមទាំងដំណាំហូបផ្លែជាច្រើនមុខទៀត ។

លោក ធី ណារ័ត្ន អ្នកគ្រប់គ្រងចម្ការតាស្នា នៅចំណុចជើងភ្នំព្រះ ស្ថិតក្នុងឃុំស៊ុង ស្រុកសំឡូត បានឲ្យដឹងថា ចម្ការនេះមានផ្ទៃដីចំនួន៤ហិកតា ស្មើនឹងទុរេនចំនួន៧០០ដើម ខណៈផ្លែបានជាង៤០០ដើម ឲ្យផលបានរយៈពេល៣ឆ្នាំហើយ ដោយក្នុងមួយដើមអាចឲ្យផលប្រមាណជាង ១០០គីឡូក្រាម ហើយឆ្នាំនេះ ផ្កានិងក្ដិបទុរេនមិនសូវជ្រុះ ដោយសារខ្យល់ភ្លៀងខ្លាំងនោះទេ បើធៀបនឹងឆ្នាំកន្លងទៅ ។

លោកបានបន្តថា សម្រាប់ទុរេនក្នុងចម្ការមានច្រើនប្រភេទ គឺទុរេនម៉ាន់ថង ភូមិលី កាដុំ និងអាវខាក់ជាដើម ដោយទុរេនទាំងអស់នេះ អាចលក់ក្នុងតម្លៃចាប់ពី ២ ២០០០រៀល ហើយទោះបីតម្លៃប៉ុណ្ណេះក៏ដោយ សឹងតែគ្មានទុរេនលក់ឲ្យអតិថិជន ព្រោះមានអ្នកគាំទ្រច្រើន ។
សម្ភាសន៍មួយ…………………………………………………………………………………………………………..
………………………………………………………………………………………….. ។
ជាមួយគ្នានេះ លោក ធី ណារ័ត្ន បានបញ្ជាក់ថា ដោយសារមានគាំទ្រ និងសម្បូរអ្នកពេញនិយមបរិភោគផ្លែទុរេនសំឡូតនោះ ចម្ការតាស្នា គ្រោងពង្រីកការដាំទុរេនឲ្យបានជាង ១០ ០០០ដើមទៀត នៅចំណុចភ្នំចម្បាំង ស្ថិតក្នុងស្រុកសំឡូតនេះដែរ ។
គួរបញ្ជាក់ថា បច្ចុប្បន្ន នៅស្រុកសំឡូតមានការដាំដំណាំទុរេន ចំនួនជាង ៥៤០ហិកតា ស្មើនឹងដើមទុរេនជាង ៨ម៉ឺនដើម ហើយទុរេនសំឡូតនេះ ភាគច្រើនប្រមូលផលនៅពាក់កណ្ដាលខែមិថុនា ដោយចម្ការទុរេននៅស្រុកសំឡូតនេះ ក៏ជាគោលដៅទេសចរណ៍មួយផងដែរ ក្នុងខេត្តបាត់ដំបង ៕