ពលរដ្ឋម្នាក់ ប្ដេជ្ញាដាំដុះដំណាំគ្រប់ជីវៈចំរុះ តាមបែបអេកូឡូស៊ី គ្មានសារធាតុគីមីពុល

បាត់ដំបង៖ ប្រជាពលរដ្ឋម្នាក់នៅឃុំរហា ស្រុកឯកភ្នំ ខេត្ដបាត់ដំបងបានងាកមក ដាំដុះដំណាំគ្រប់ជីវៈសម្រុះ តាមបែបអេកូឡូស៊ី គ្មានប្រើសារធាតុគីមីពុល ដើម្បីលើកកម្ពស់ជីវៈចម្រុះក្នុងធម្មជាតិក្នុងដី និងផ្ដល់អត្ថប្រយោជន៍ដល់សុខុមាលភាពមនុស្សសត្វកាន់តែល្អប្រសើរ។
រៀបរាប់ប្រាប់អ្នកសារពត៌មានក្នុងកម្មវិធីទស្សនកិច្ចសិក្សាសម្រាប់ក្នុងស្រុកទៅលើ ការអនុវត្តកសិអេកូឡូស៊ីនៅខេត្តបាត់ដំបង នៃសមាគមន៍និរន្ដរភាពដីដើម្បីជីវិត (SSLA) នាចុងសប្តាហ៍នេះ លោក នឹម ឈាម ប្រជាពលរដ្ឋរស់នៅភូមិស្ដីក្រោម ឃុំរហា ស្រុកឯកភ្នំ ខេត្ដបាត់ដំបង បានបង្ហាញជំហររក្សាព្រៃលិចទឹក និងធ្វើកសិកម្មជា អេកូឡូស៊ី ដើម្បីលើកកម្ពស់បរិស្ថាន និងសុខុមាលភាពមនុស្សសត្វកាន់តែល្អប្រសើរ។


លោកបានបញ្ជាក់ថា ការបង្ហាញជំហររក្សាព្រៃលិចទឹក និងធ្វើកសិកម្មជាអេកូឡូស៊ីនេះ ដោយមើលឃើញបច្ចុប្បន្ននេះ មានការទន្ទ្រានព្រៃ និងប្រើប្រាស់ថ្នាំគីមីខ្លាំង ដែលធ្វើឱ្យធម្មជាតិប្រែប្រួល និងប៉ះពាល់ដល់ជីវៈចម្រុះ។
លោកបន្ថែមថា ការថែរក្សារជំហរនេះ បានធ្វើឱ្យសុខភាពក្នុងគ្រួសារមិនឈឺស្កាត់ និងមិនប្រើប្រាស់ថ្នាំស្ទើរតែទាំងស្រុងក្នុង១ឆ្នាំៗ ដោយសារការបរិភោគបន្លែ ត្រី សាច់ ការចិញ្ចឹម ដាំដុះ ដោយខ្លួនឯង ។ជាពិសេស ជួយផ្គត់ផ្គង់ស្បៀង និងផ្ដល់ប្រាក់ចំណូលក្នុងគ្រួសារកាន់តែធូរធារ។
ម្យ៉ាងវិញទៀត ការធ្វើកសិកម្មអេកូឡូស៊ី ដាំដំណាំចម្រុះ តាមបែបធម្មជាតិជួយអភិរក្សដីឱ្យមានជីជាតិ ជារៀងរហូតផងដែរ។
ឃ្លិបវីដេអូ សម្ភាសន៍ (កាត់សម្ភាសន៍ ដាក់ខាងចុងអត្ថបទ)