សម្ដេចតេជោហ៊ុនសែន អត្រាកំណើន សេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២១ រំពឹងថា នឹងអាចងើបឡើងវិញ ក្នុងរង្វង់ ២,៥%

Mot Voyho, [21.09.21 16:03]

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បើទោះជាកម្ពុជា កំពុងទទួល រងផលប៉ះពាល់ ដោយសារវិបត្តិកូវិត ១៩ យ៉ាងណាក៏ដោយ ក៏អត្រាកំណើនសេដ្ឋកិច្ច កម្ពុជារំពឹងថា នឹងអាចលើកឡើង ឋិតក្នុងរង្វង់ ២,៥% បន្ទាប់ពីធ្លាក់ចុះ ក្នុងកម្រិត ១,៩%ក្នុងឆ្នាំ ២០២០។

យោងតាមសារលិខិត អបអរសាទរ ក្នុងឱកាសទិវាសន្តិភាព អន្តរជាតិ នាថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ នេះ សម្ដេចតេជោហ៊ុនសែន បានគូសបញ្ជាក់ សារជាថ្មី ពីការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ ទិសដៅ គោលនយោបាយ និងធនធានរបស់ខ្លួន ដើម្បីបន្ត ប្រយុទ្ធប្រឆាំង និងវិបត្តកូវិត ១៩ តាមរយៈការជំរុញ យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ឱ្យបាន ១៣ លាននាក់ តាមការគ្រោងទុក ការទ្រទ្រង់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ជួយរក្សាលំនឹង និងអាជីវកម្ម ធុរកិច្ចស្ដារ និងជំរុញការ ងើបឡើងវិញ នៃសេដ្ឋកិច្ចឲ្យបានឆាប់រហ័ស ដោយបង្កើនការយកចិត្តទុកដាក់ លើការអភិវឌ្ឍ ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម។ សម្ដេចបានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននិង កំពុងរៀបចំ នឹងដាក់ចេញផែនការ ស្ដារសេដ្ឋកិច្ច ជាតិឡើងវិញ ពីវិបត្តិកូវិត ១៩ សម្រាប់ឆ្នាំ ២០២១ ២០២៣ ដោយផ្ដល់អាទិភាព ចំបងលើ ១៖ ស្ដារឡើងវិញ គឺកសាងមូលដ្ឋាន រឹងមាំសម្រាប់ សេដ្ឋកិច្ច វិលទៅរកកំណើនឡើងវិញ ដោយផ្ដោតលើ ការធានាសុវត្ថិភាព ការគ្រប់គ្រង ផលប៉ះពាល់ ការរក្សាលំនឹង និងជំរុញឲ្យ ងើប ឡើងវិញ នៃធុរៈកិច្ច ដែលមានសក្កានុពល ពិសេសក្នុងវិស័យ ដែលទទួលរងផលប៉ះពាល់ ខ្លាំង និងការបង្កើតការងារ បន្ថែមអោយបានច្រើន និងឆាប់រហ័ស។ ២៖ ការកែទម្រង់ គឺបន្តដាក់ចេញ វិធានការ កែទម្រង់សំខាន់ៗ ជារចនាសម្ព័ន្ធ ដែលរួមមាន ការធ្វើឱ្យប្រសើរឡើងវិញ នៅបរិយាកាស និងកិច្ចសម្រួល ពាណិជ្ជកម្ម ការវិនិយោគ និងធុរកិច្ច និងការជម្រុញ និងការអភិវឌ្ឍ ឌីជីថលូបនីយកម្ម ក្នុងប្រព័ន្ធសេដ្ឋកិច្ច ទាំងវិស័យសាធារណៈ និងឯកជន។៣៖ កសាងភាពធន់ គឺពង្រឹងការត្រៀមខ្លួន និងការឆ្លើយតប ទៅនឹងជំងឺ ឬស្ថានភាពស្រដៀងគ្នា ដែលអាចផ្ទុះ ឡើងនាពេលអនាគត ដោយផ្ដោតលើ ការអភិវឌ្ឍន៍ប្រព័ន្ធ សុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដែលរឹងមាំ មានប្រសិទ្ធភាព និងការធានា ចីរភាព និងបរិយាបន្ន នៃការស្ដារ និងអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម៕ ប្រភព AKP