ការដោះស្រាយ​ការ​កង្វះ​គ្រូបង្រៀន​ថ្នាក់​អនុវិទ្យាល័យ ក្នុង​ខេត្តបាត់ដំបង​

បច្ចុប្បន្ននេះ​វិស័យ​អប់រំ​ក្នុង​ខេត្តបាត់ដំបង ​មានការ​រីកចម្រើន​គួរ​ទី​កត់​សម្គាល់ ក្នុងនោះ​មាន​សាលារៀន ស្ទើរ​គ្រប់​ទីកន្លែង ។ ចំនួន​សិស្ស​មាន​សមត្ថភាព មានការ​កើន​ច្រើនជាង​មុន ប៉ុន្ដែ​តំបន់​ទីជនបទ ​ឬ​ តំបន់​ដាច់ស្រយាល​មួយចំនួន នៅតែ​កង្វះ​គ្រូបង្រៀន​ថ្នាក់​អនុវិទ្យាល័យ ហើយ​អាចធ្វើ​ឲ្យ​គុណភាព​សិក្សា​ពុំបាន​ល្អ​។

ជាពលរដ្ឋ​មួយរូប មាន​អាយុ ៣២​ឆ្នាំ សុំ​មិន​បញ្ចេញ​ឈ្មោះ​បានន​និយាយថា​៖ បច្ចុប្បន្ននេះ គ្រូបង្រៀន​ច្រើន តែមាន នៅ​ក្រុង​ ឬ​ទីប្រជុំជន​ប៉ុណ្ណោះ ចំណែកឯ គ្រូ​អនុវិទ្យាល័យ​វិញ​នៅតែ​ខ្វះ​ដដែល​នៅ​ជនបទ​។​

ចំនែកឯ កញ្ញា ស្រី លាភ បាន​ប្រាប់ថា​៖ ភាគច្រើន គ្រូបង្រៀន ថ្នាក់​អនុវិទ្យាល័យ មាន​ស្ទើ​គ្រប់​ទីកន្លែង តែ​ថា អនុវិទ្យាល័យ​មួយចំនួន ក៏​នៅតែ​ខ្លះ​ខ្វះ​គ្រូ ដោយសារ​ជា​តំបន់​នៅ​ឆ្ងាយ​។​

កញ្ញា ម៉ក់​ស្រី ម៉ៅ បាន​ប្រាប់ថា​៖ កញ្ញា មានការ​ព្រួយ​បារ​ម្ម​ណ៏​ដែរ បើ​សាលា​អនុវិទ្យាល័យ​មួយ ខ្វះ​ខាត់​គ្រូ វា​អាច​ឲ្យ​ការ​សិស្ស​ធ្លាក់ចុះ​ជាដើម​។

បញ្ហា​នេះ​ លោក ហម សា​វិ​ន ប្រធានការិយាល័យ​អប់រំ​ស្រុក​មោងឫស្សី​៖ បាន​មាន​ប្រសា​ស​ន៏​ថា​៖ សម្រាប់ គ្រូ​ឯកទេស​ថ្នាក់​អនុវិទ្យាល័យ នៅ​ខ្វះច្រើន  តែ​យើង​ព្យាយាម​យក គ្រូ​ឯកទេសផ្សេង​មក​បង្រៀន ។

​លោក ភោគ រិ​ទ្ធា (​ប្រធានការិយាល័យ បុគ្គលិក នៃ មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តបាត់ដំបង​៖ បានលើកឡើង​ក្នុង កម្ម​វី​ធី​សន្ទនា​មតិ វិទ្យុជាតិ​ចំការចេក ថ្ងៃ​ទី ១៣ ខែសីហា ឆ្នាំ​២០១៩ ថាៈ បញ្ហា​ក​ង្វៈ គ្រូបង្រៀន នេះ​យើង​បានរៀបចំ​ហើយ ចំពោះ​សាលា​អនុវិទ្យាល័យ មួយចំនួន​ក្នុង​ខេត្តបាត់ដំបង ដោយ​យើង​អាច បង្វែ​គ្រូ​ឯកទេស​ផ្សេង មក បង្រៀន​ជំនួស មិន​ឲ្យ​កម្មវិធី​បង្រៀន​អាក់ខាន​ឡើយ ។

យ៉ាងណាក៏ដោយ សង្កេតឃើញថា​៖ បើទោះបីជា​មានការ​ជ្រើ​រើស​គ្រូបង្រៀន​ថ្នាក់​អនុវិទ្យាល័យ ជា​រៀងរាល់ឆ្នាំ​ក៏ដោយ ក៏​គ្រូបង្រៀន​ជនបទ នៅតែ​ខ្វះ ហើយ​ទាមទារ​ឲ្យ​មានការ​យកចិត្ត​ទុក​បន្ថែមទៀត​ពី​មន្ទីរអប់រំ​យុវជន​ខេត្ត ជាដើម​។​

អត្ថ​ប​ទៈ ឈឿន​ ថៃ​កឿ​